កីឡាជាតិ
ជាតិ
AFC U19៖ សឿត បារាំង ត្រូវបាន​កោះហៅ ប៉ុន្តែ​គ្មាន អ៊ិន សូ​ដា​វីដ
23, Oct 2017 , 4:33 pm        
រូបភាព
ដោយ:
​ខ្សែ​ការ​ពារ​ក្រុម​ជម្រើសជាតិ សឿត បារាំង ត្រូវបាន​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Inoue Kazunori កោះហៅ​ជួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ស្វាគមន៍ U19 ចិន មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន នា​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018 ចន្លោះ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ខ្សែបម្រើ អ៊ិន សូ​ដា​វីដ មិន​ស្ថិតក្នុង​ជម្រើស​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ឡើយ​។



​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្ហា​ញ​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុង​ជម្រើស​ទាំង​២៣​នាក់​របស់លោក Inoue Kazunori គេ​សង្កេតឃើញ​ខ្សែការពារ សឿត បារាំង ត្រូវបាន​កោះហៅ​ឲ្យ​ជួយ​ក្រុម U19 កម្ពុជា​លើក​នេះ​ផងដែរ​។ ផ្ទុយទៅវិញ​ខ្សែបម្រើ​វ័យក្មេង អ៊ិន សូ​ដា​វីដ របស់​ភ្នំពេញ​ក្រោ​ន​មិន​ស្ថិតក្នុង​ជម្រើស​នេះឡើយ​។

​ទន្ទឹមនឹង​ការកោះហៅ សឿត បារាំង ឲ្យ​ចូលរួម​លើក​នេះ គេ​សង្កេតឃើញ​គ្រូបង្វឹក Kazunori បាន​ផ្លាស់ប្តូរ​កីឡាករ​មួយចំនួន​ក្នុងនោះ​កីឡាករ សួន នឿ​ត​, យ៉ើ សា​ហ្វី​, ម៉ៅ ពិសិដ្ឋ​, ស៊ិន កក្កដា និង ពៅ ចាន់​ថេត ត្រូវបាន​កោះហៅ​ឲ្យ​ជួយ​ក្រុម U19 កម្ពុជា​លើក​នេះ​ផងដែរ​។ ចំណែក​កីឡាករ រ័ត្ន ប៊ុន​នូ​, សឿត ណា​រ៉ា​, ហេង ទីណា​, ថា ច័ន្ទ​ឬ​ទ្ធី​, ឃាង ម៉េង​ហួរ និង សៀន សុភ​ត្រា ដែលមាន​ក្នុង​បញ្ជី U19 ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ហ្វីលីពីន​កាលពីដើម​ខែតុលា កន្លងទៅ​គ្មាន​ក្នុង​បញ្ជី​លើក​នេះ​ទេ​។

​ខ្សែការពារ សៀត បារាំង ត្រូវ​ជួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​តទល់​ជាមួយ U19 ចិន​ក្នុងជំនួប​លើកដំបូង​ថ្ងៃទី​២៤ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​ស្វាគមន៍​ជា​បន្តបន្ទាប់​ជាមួយ U19 មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​នៅ​ថ្ងៃទី​២៤ និង​ទី​២៨ ខែតុលា​។

​កីឡាករ​ជម្រើសជាតិ​ទាំង​២៣​នាក់​រួមមាន​៖ អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ​, គង់ ពី​លត់ និង ជា វណ្ណ​សាក់​, ខ្សែការពារ ឈឿង វិ​ស៊ី​នុ​, ផុន តៃនិញ​, លន ថេ​ន​, គឹម ឆៃ​យ៉ា​, ផន អញ​, ផា​ច សុជា​វីឡា​, យ៉ើ សា​ហ្វី​, សួន នឿ​ត និង សឿត បារាំង​, ខ្សែបម្រើ ទៀត គឹម​ហេង​, ឡុង ម៉េង​ហាវ​, ស៊ិន កក្កដា​, ទូច គឹម​ឆាយ​, ត្រាយ វិចិត្រ​, សាន គឹម​ហេង​, និង ពៅ ចាន់​ថេត ខ្សែប្រយុទ្ធ សៀង ច​ន្ធា​, សេត ម៉ាន់​ស៊ូ​ត​, ម៉ៅ ពិសិដ្ឋ និង ទេស សម្បត្តិ​៕   


Tag:
 AFC U19
  សឿត បារាំង​
  អ៊ិន សូ​ដា​វីដ
© រក្សាសិទ្ធិដោយ thmeythmey.com