កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Liverpool៖ «​បើ​ខ្ញុំ​ជា​កីឡាករ គ្រាប់​បាល់​ដំបូង​របស់ Kane អាច​មិន​កើតឡើង​ទេ​»
23, Oct 2017 , 9:59 pm        
រូបភាព
​លោក Jurgen Klopp ថា​បើសិនជា​គាត់​ជា​កីឡាករ​ហើយ​ស្ថិត​លើ​ទីលាន​អំឡុង​ការប្រកួត​ដែល Liverpool បរាជ័យ ៤-១ ពី​សំណាក់​ក្រុម Tottenham Hotspur នៅ​កីឡដ្ឋាន Wembley កាល​ថ្ងៃទី ២២ ខែតុលា គឺ​មិន​ឲ្យ​គ្រាប់​បាល់​ដំបូង​របស់ Harry Kane កើតឡើង​នោះទេ​។​



​ការ​សែត DailyMail ផ្សាយ​ថា គ្រូបង្វឹក​ក្រុម​រហស្សនាម​ហង្ស​ក្រហម លោក Jurgen Klopp អស់សំណើច​ពី​ទម្រង់​លេង​របស់​កីឡាករ​ខ្លួន​នា​ការប្រកួត​ជាមួយ​ក្រុម Tottenham នៃ​ក្របខណ្ឌ Premier League ដោយ​ចំអក​ថា​៖«​គ្រាប់​បាល់​ដំបូង​របស់ Kane នឹងមិន​កើតឡើង​ទេ​ប្រសិនបើ​ខ្ញុំ​ស្ថិតនៅលើ​ទីលាន​នោះ​។ គ្រាប់​បាល់​ដែល​បញ្ជូន​កាត់​របស់ Spur ងាយស្រួល​ការពារ​បំផុត ប៉ុន្តែ​ខ្សែការពារ​របស់​យើង​បិទ​មិនបាន​ល្អ​ទើប​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​»​។



៤​គ្រាប់​របស់​ក្រុម Spurs ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ចំនួន​២​គ្រាប់ ហើយពីរ​គ្រាប់​ទៀត​សម្រេចបាន​ដោយ​កីឡាករ​កូរ៉េខាងត្បូង Heung-Min Son និង Dele Alli​។ ចំណែក​១​គ្រាប់​របស់ Liverpool ធ្វើបាន​ដោយ Mohamed Salah​។​



Liverpool ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩​ក្នុង​តារាង Premier League មាន​១៣​ពិន្ទុ​បន្ទាប់ពី​ប្រកួត​៩​លើក​ឈ្នះ​៣ ស្មើ​៤ និង​ចាញ់​២​លើក ខណៈដែល Tottenham ឡើងទៅ​ចំណាត់ថ្នាក់​លេខ​៣ មាន​២០​ពី​ន្ទុ ដោយ​ប្រកួត​៩​លើក​ឈ្នះ​៦ ចាញ់​១ និង​ស្មើ​២៕


Tag:
 បាល់ទាត់​
  Jurgen Klopp
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com