ជាតិ
ជនបរទេស​បាត់បង់​ជីវិត​នៅ​កម្ពុ​ជាជាង​៣០​នាក់ ក្នុង​ត្រីមាស​ទី​៣
23, Oct 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៣​ខែ ក្នុង​ត្រីមាស​ទី​៣ នេះ ជនបរទេស​ដែល​បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជាង​៣០​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ និង​បញ្ហា​ផ្សេងៗ​។ នេះ​បើតាម​របាយការណ៍​លទ្ធ​ផល​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ដោយ​គិត​ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា ។​



​របាយការណ៍ HOTLINE បាន​បង្ហាញថា សភាពការណ៍​ជនបរទេស​រងគ្រោះ នៅ​កម្ពុជា មាន​ចំនួន​១៧២​ករណី ដោយ​ក្នុងនោះ​ស្លាប់​៣៩​ករណី​។ បើតាម​របាយការណ៍​ដ​ដែល ជនបរទេស​ស្លាប់​ទាំងនោះ ដោយសារ​ការធ្វើអត្តឃាត​ខ្លួនឯង ចំនួន​២​នាក់ គឺ​ជន​ស្វី​ស និង​ជនជាតិ​វៀតណាម​។ ចំណែក​ជនបរទេស​ស្លាប់​ដោយសារ​ជំងឺ ២៩​នាក់ រួមមាន​ជនជាតិ បារាំង​៥​នាក់ អូស្ត្រាលី​៤​នាក់ វៀតណាម​៣​នាក់ អាមេរិក​២​នាក់ អ៊ីតាលី​២​នាក់ ស្វី​ស​២​នាក់ និង​ជនជាតិ​សិង្ហ​បុរី ថៃ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ចិន ហ្វីលីពីន អៀរ​ឡង់ អាហ្វ្រិក​ខាងត្បូង និង​នី​ហ្សេ​រី​យ៉ា ស្លាប់​១​នាក់​។

​ក្រៅពី​បញ្ហា​ខាងលើនេះ ក៏មាន​ជនបរទេស​រងគ្រោះ​ដោយសារ​ករណី​ចោរកម្ម​នេះ ចំនួន​១២៩​ករណី ដោយ​ក្នុងនោះ​ករណី​អំពើ​លួច​-​ឆក់​ទ្រព្យសម្បត្តិ មាន​ចំនួន​១១០​ករណី រួមមាន​ជនជាតិ​សិង្ហ​បុរី​២​នាក់ ,​ចិន​ហុងកុង​២​នាក់ ,​ចិនតៃវ៉ាន់​២​នាក់ ,​ម៉ាឡេស៊ី​៣​នាក់ ,​កូរ៉េខាងត្បូង​៩​នាក់ ,​បារាំង​១០​នាក់ ,​ចិន​៣៨​នាក់ ,​អូស្ត្រាលី​៧​នាក់ ,​អាល្លឺម៉ង់​៣​នាក់ ,​ហូ​ឡង់​៣​នាក់ ,​ន័​រវេ​ស​២​នាក់ ,​អេ​ស្ប៉ា​ញ​១​នាក់ ,​ថៃ​២​នាក់ ,​កាណាដា​៥​នាក់ ,​កេ​ន​យ៉ា​១​នាក់ ,​វៀតណាម​១​នាក់ ,​អាមេរិក​៥​នាក់ ,​អង់គ្លេស​៧​នាក់ ,​ជប៉ុន​៥​នាក់ និង​ញូ​ហ្សឺ​ឡែ​ន​២​នាក់​។ ចំណែក​ជនបរទេសរ​ង​គ្រោះ​ដោយ​អំពើ​ឆបោក មាន​ចំនួន​៦​ករណី និង​រងគ្រោះ​ដោយ​ហិង្សា និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​១៣​ករណី​។ នេះ​បើតាម​របាយការណ៍​ប្រើប្រាស់​ប្រព័ន្ធ Hotline ត្រីមាស​ទី​៣ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ។​

​ទាក់ទង​នឹង​បញ្ហា​ចោរកម្ម​នេះ អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ លោក ថោង លីម បាន​សន្យា​ពង្រឹង​ការទប់ស្កាត់ និង​ការបង្ក្រាប​លើ​បញ្ហា​ចោរកម្ម​នេះ ដើម្បី​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​អ្នក​វិយោគ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ផងដែរ​៕


Tag:
 ជនបរទេស​
 ​ ថោង លីម
© រក្សាសិទ្ធិដោយ thmeythmey.com