កីឡាអន្តរជាតិ
អន្តរជាតិ
អតីតខ្សែការពារ AC Milan ក្លាយជាចៅហ្វាយក្រុងនៃប្រទេសហ្សកហ្ស៊ី
× អតីតខ្សែការពារ AC Milan លោក Kakha Kaladze បានជាប់បោះឆ្នោតជាចៅហ្វាយក្រុងនៃរដ្ឋធានីប៊ីលីស៊ី (Tbilisi) នៃប្រទេសហ្សកហ្ស៊ី។ នេះបើតាមការផ្សាយរបស់ BBC។
ក្នុងវ័យ ៣៩ឆ្នាំ លោក Kaladze នៃគណបក្ស Georgian Dream – Democratic Georgia បានឈ្នះសំឡេងគាំទ្រ ៥១ភាគរយ នៃការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ីរូបនេះ ធ្លាប់ជួយក្រុម AC Milan ឈ្នះពានរង្វាន់ UEFA Champions League ២ដង អំឡុងពេលស្នាក់នៅជាមួយក្រុមនៃលីកកំពូលអ៊ីតាលីមួយនេះអស់រយៈពេល ៩រដូវកាល មុនពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ២០១២ ដើម្បីចូលប្រលូកក្នុងវិស័យនយោបាយ។
Kaladze បានក្លាយជារដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសនេះ កាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០១២ ប៉ុន្តែលោកបានសម្រេចចិត្តលាលែងពីតំណែងវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីឈរឈ្មោះបោះឆ្នោតប្រជែងតំណែងចៅហ្វាយក្រុងនៃរដ្ឋធានីប៊ីលីស៊ី ដែលមានប្រជាជនប្រមាណ ១លាន២សែននាក់៕
Tag:
បាល់ទាត់
AC Milan
Kakha Kaladze
© រក្សាសិទ្ធិដោយ thmeythmey.com