ពីនេះ ពីនោះ
តើ​ថៅកែ​ចង់បាន​អ្វី​ពី​បុគ្គលិក ហើយ​តើ​បុគ្គលិក​ចង់បាន​អ្វី​ពី​ថៅកែ​?
24, Oct 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ក្រុមហ៊ុន មិន​ថា តូច ឬ​ធំ​ទេ គំនិត​ថៅកែ និង​បុគ្គលិក​តែងតែ​ខ្វែងគ្នា គ្រាន់តែ​ថា ខ្វែងគ្នា​ច្រើន ឬ​តិច​តែប៉ុណ្ណោះ​។ ថៅកែ​ច្រើន​គិតថា បុគ្គលិក​ធ្វើការ​តិច តែ​ចង់បាន​ប្រាក់ខែ​ច្រើន ហើយ​បុគ្គលិក​វិញ​ច្រើនតែ​គិតថា ខ្លួន​ធ្វើការ​ច្រើន តែ​ទទួលបាន​ប្រាក់ខែ​តិច​។ តើ​ថៅកែ ចង់បាន​អ្វី​ពី​បុគ្គលិក ហើយ​ថា តើ​បុគ្គលិក​ចង់បាន​អ្វី​ពី​ថៅកែ​?



​ខាងក្រោម​នេះ គឺជា​អ្វីដែល​បុគ្គលិក​ចង់បាន​ពី​ថៅកែ​៖
១) ប្រាក់ខែ​សមរម្យ​
២) មាន​ពេលវេលា​សម្រាក​ត្រឹមត្រូវ​
៣) គោរព​ច្បាប់​ការងារ​របស់​រដ្ឋ​
៤) ថៅកែ​ដែល​ដឹកនាំ​តាម​គោលការណ៍ ពោលគឺ​មិនមែន​ថៅកែ​ដែល​ដឹកនាំ​តាម​អារម្មណ៍ ឬ​តាម អំណាច​ទឹក​លុយ​
៥) ថៅកែ​ដែលមាន​ចំណេះដឹង និង​សមត្ថភាព​ខ្ពស់ជាង​បុគ្គលិក​
៦) ថៅកែ​ដែលជា​បុគ្គល​មាន​ហេតុ និង​ផល​
៧) ថៅកែ​ដែល​មិនត្រូវ​ការ​ពាក្យ​«​បញ្ចើចបញ្ចើ​ជ្រុល​»​ហួសហេតុ​ពេក ពោលគឺ​មិនមែនជា​ថៅកែ ទំយើ បុគ្គល​
៨) ថៅកែ​ដែល​មិន​ធ្វើ​អាជីវកម្ម​លើ​កម្លាំង​ពលកម្ម​បុគ្គលិក​
៩) ថៅកែ​ដែល​ជួយ​បណ្តុះបណ្តាល​បុគ្គលិក​

​ខាងក្រោម​នេះ គឺជា​អ្វីដែល​ថៅកែ​ចង់បាន​ពី​បុគ្គលិក​៖
១) បុគ្គលិក​ដែល​ចេះ​ទទួលខុសត្រូវ (​មិនមែន​បុគ្គលិក​ធ្វើការ​ឲ្យ​តែ​រួចពីដៃ​)
២) បុគ្គលិក​ស្មោះត្រង់​នឹង​អាជីព​
៣) បុគ្គលិក​ស្មោះត្រង់​នឹង​ក្រុមហ៊ុន​
៤) បុគ្គលិក​មិន​បង្កបញ្ហា​ក្នុង​ក្រុមហ៊ុន​
៥) បុគ្គលិក​ចេះ​ធ្វើការ​ជា​ក្រុម
៦) បុគ្គលិក​ទន់ភ្លន់ មិនចេះ​អួតអាង
៧) បុគ្គលិក​ដែល​អភិវឌ្ឍ​ខ្លួន​ជានិច្ច​ក្នុង​អាជីព (​មិនមែនជា​បុគ្គលិក​ខ្ជិល​)
៨) បុគ្គលិក​ដែលមាន​គំនិត​ច្នៃប្រឌិត (​មិនមែន​បុគ្គលិក​រង់ចាំតែ​ឲ្យ​ក្រុមហ៊ុន​ប្រាប់​ឲ្យ​ធ្វើ​)
៩) បុគ្គលិក​ជួយ​ចម្រើន​ក្រុមហ៊ុន (​មិនមែន​បុគ្គលិក​ចាំតែ​បើក​ប្រាក់ខែ ហើយ​មិន​ខ្វល់ខ្វាយ​ពី​ដំណើរការ ឬ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​)


© រក្សាសិទ្ធិដោយ thmeythmey.com