ពីនេះ ពីនោះ
តើរវាងពាក្យ «សុច្ចរិត, សុចរិត, សុច្ចរឹត, សុចរឹត» មួយណាត្រូវ?
× សាធារណជនភាគច្រើន នៅតែយល់ច្រឡំពាក្យ «សុច្ចរិត, សុចរិត, សុច្ចរឹត, សុចរឹត» ដោយមិនដឹងថា ពាក្យមួយណាខុសឬត្រូវឡើយ។ ខាងក្រោមនេះជាពន្យល់បញ្ជាក់អំពីពាក្យដែលត្រូវតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ៖
វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវ គឺ «សុចរិត» ជានាមសព្ទ មានន័យថា ការប្រព្រឹត្តល្អ គឺកាន់សុចរិត, មានសុចរិត ឬសុចរិតធម៌។ សុចរិតយុត្តិធម៌ គឺសុចរិតនិងយុត្តិធម៌, យុត្តិធម៌មានសុចរិតជាប្រមុខ ឬជាប្រធាន។ ពាក្យ«សុច្ចរិត»នេះ គឺផ្ទុយនឹងពាក្យ «ទុច្ចរិត» ៕
© រក្សាសិទ្ធិដោយ thmeythmey.com