ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ច្រើន​ជាប់ទាក់ទង​នឹង​ការកើនឡើង​ខ្លាញ់​រុំ​សរីរាង្គ​
24, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ Daily Mail បាន​ឲ្យ​ដឹងថា អ្នក​ដែល​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ទំនងជា​អាច​កើតជា​ខ្លាញ់​គ្រោះថ្នាក់​រហូតដល់​ខ្លាញ់​នោះ​រុំ​សរីរាង្គ​ក្នុង​ខ្លួន​ទៀតផង​។ រឿងនេះ​គឺ​បានមកពី​ការសិក្សា​មួយ​ដែល​បាន​រកឃើញ​នូវ​ទំនាក់ទំនង​មួយ​រវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​ការកើនឡើង​ខ្លាញ់​នៅ​ជុំវិញ​សរីរាង្គ​។​



​ការ​ដែលមាន​ខ្លាញ់​រុំ​សរីរាង្គ​ច្រើន ត្រូវបាន​គេ​រកឃើញថា​មាន​ជាប់ទាក់ទង​នឹង​ការកើនឡើង​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​បេះដូង​។​

​ការសិក្សា​នេះ​បាន​តាមដាន​ទៅលើ​មនុស្ស​វ័យ​កណ្តាល​ប្រមាណ​ជាង ១០០០០​នាក់​រយៈពេល ៦​ឆ្នាំ ក្រោយពី​ធ្វើការ​វាយតម្លៃ​លើ​ភាព​ញឹកញាប់​ដែល​ពួកគេ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់ CT ស្គេ​ន​ដើម្បី​វាស់​ទៅលើ​ចំនួន​ខ្លាញ់​ក្នុង​ពោះ​ដែល​ពួកគេ​ម្នាក់ៗ​មាន​។​

​អ្នក​ដែល​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ម្តង​ក្នុង​មួយថ្ងៃ​ឬ​ច្រើនជាង​នេះ គឺ​កើនឡើង​ជាតិ​ខ្លាញ់​រហូតដល់ ៨៥២​សង់ទីម៉ែត្រ​គូប ចំណែកឯ​អ្នក​មិន​ញ៉ាំ​សោះ​កើន​ឡើ​តែ ៥៥៨​សង់ទីម៉ែត្រ​គូប​ប៉ុណ្ណោះ​។​
​ប៉ុន្តែ​ការ​កកកុញ​ជាតិ​ខ្លាញ់​ក្នុង​ពោះ​គឺមាន​ទាំងអស់​ចំពោះ​អ្នកចូលរួម​សិក្សា​នេះ​។ រឿងនេះ​អាច​ដោយសារតែ​មនុស្ស​ភា​គ​ច្រើន​នឹង​កើនឡើង​ខ្លាញ់​ក្នុង​ពោះ​នៅពេល​អាយុ​កាន់តែច្រើន​។​

​យោងទៅតាម​ក្បួន​ណែនាំ​របស់ UK បាន​ឲ្យ​ដឹងថា អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ឬ​ផ្អែម​កុំ​ឲ្យ​ច្រើនជាង ៣០​ក្រាម​ក្នុង​មួយថ្ងៃ ព្រោះ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​គ្មាន​ប្រយោជន៍​អ្វី​ចំពោះ​សុខភាព​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com