ជាតិ
សង្គមជាតិ
អង្គការ​ភ្លែ​ន រៀបចំ​ទស្សនកិច្ច​នៅស្រុកទី២របស់កម្ពុជា ដែលគ្មានការបន្ទោបង់ពាសវាលពាសកាល
25, Oct 2017 , 8:19 am        
រូបភាព
ដោយ:
​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ នៅ​ថ្ងៃទី​២៥ ខែតុលា​នេះ ទៅកាន់ ដើម្បី​ពិនិត្យមើល​លក្ខណៈ​គំរូ​លើកកម្ពស់​អនាម័យ​ជនបទ​ក្នុងស្រុក​ស្វាយទាប ខេត្តស្វាយរៀង បន្ទាប់ពី​ស្រុក​នេះ​ត្រូវ​បានប្រកាស​ជា​ស្រុក​ទី​២​នៅ​កម្ពុជា ដែល​គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល ។

 

​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ នៅ​ថ្ងៃទី​២៥ ខែតុលា ទៅកាន់​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដើម្បី​ពិនិត្យមើល​គំរូ​នៃ​ភាពជោគជ័យ ក្នុងការ​អនុវត្ត​កម្មវិធី​លើកកម្ពស់​អនាម័យ​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា (CRSHIP)​។

​គោលបំណង​នៃ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង បង្កើន​ឱកាស​ធ្វើ​សមាហរណកម្ម​ការងារ​លើកកម្ពស់​អនាម័យ​នៅ​តំបន់​ជនបទ និង​លើកកម្ពស់​អាហារ​រូប​ត្ថ​ម្ភ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ និង​ជំរុញ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​ខេត្ត​គោលដៅ​របស់​CRSHIP ចូលរួម​ក្នុង​ការងារ​លើកកម្ពស់​អនាម័យ​នៅ​ទីជនបទ ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​បើតាម​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ក្រោយ​កម្មវិធី​លើកកម្ពស់​អនាម័យ​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ (CRSHIP1) បានបញ្ចប់​នៅ ខែមេសា ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​ភូមិ​ចំនួន​៧៥៦ នៅក្នុង​ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ស្វាយរៀង គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល ហើយ​អ្នកភូមិ​បាន​ប្រកាន់ខ្ជាប់​អនាម័យ​ល្អប្រសើរ​។  កម្មវិធី​នេះ កំពុង​អនុវត្ត​ដំណាក់កាល​ទី​២​របស់ខ្លួន​(CRSHIP2) ដែល​គ្របដណ្តប់​ទៅលើ​ខេត្ត​ចំនួន​៥​ទៀត​ដែល​មិនសូវមាន​លទ្ធភាព​ទទួល​បាន​សេវា​អនាម័យ គឺ​ខេត្តកំពត ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ និង​ក្រចេះ​៕

Tag:
 អង្គការ​ភ្លែ​ន​
 ​ អនាម័យ​
  ​ជនបទ​
 ​ ស្វាយរៀង​
 ​ ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com