អ្នកស្រី​ប៊ុន រឿង​៖ «​ផ្ទះ​កេរ​ដូនតា ទោះ​វីឡា​ក៏​ខ្ញុំ​មិន​ប្ដូរ​ដែរ​»
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អ្នកស្រី​ប៊ុន រឿង​៖ «​ផ្ទះ​កេរ​ដូនតា ទោះ​វីឡា​ក៏​ខ្ញុំ​មិន​ប្ដូរ​ដែរ​»
25, Oct 2017 , 10:11 am        
រូបភាព
​បាត់ដំបង​៖ អ្នកស្រី ប៊ុន រឿង ជា​ម្ចាស់ផ្ទះ​បុរាណ​ខ្មែរ​ជំនា​ន់ទី​៣ ដែលមាន​អាយុកាល​ជិត​១០០​ឆ្នាំ ស្ថិតក្នុង​ខេត្តបាត់ដំបង​។ ផ្ទះ​បុរាណ​នេះ សាងសង់ឡើង​ក្នុង​ឆ្នាំ ១៩២០ ដោយ​ចំណាយ​អស់​ថវិកា ៥​ពាន់​រៀល កាលពី​ជំនាន់​នោះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ប៊ុន រឿង លើកឡើងថា តាំងពី​ដឹងក្ដី​មក​អ្នកស្រី ស្រឡាញ់​ផ្ទះ​នេះ​ណាស់​។ ម្យ៉ាងទៀត ក្នុងសម័យ​ខ្មែរក្រហម អ្នកស្រី មិន​ស្ថិតនៅ​ក្នុងផ្ទះ​នេះ​ក៏ដោយ ប៉ុន្តែ​ក្រោយ​សម័យ​ខ្មែរក្រហម អ្នកស្រី​បាន​តស៊ូ ដើម្បី​មកកាន់​កាប់​ផ្ទះ​ឡើងវិញ​។ អ្នកស្រី ប៊ុន រឿង និយាយថា ៖ «​ខ្ញុំ​មិនដែល​មាន​អារម្មណ៍​រស់នៅក្នុង​វីឡា​នោះទេ ខ្ញុំ​គិតថា​អ្វី​ជា​កេរ​មរតក​របស់​ដូនតា ខ្ញុំ​ស្រឡាញ់​ណាស់​»​។



​ខាងក្រោម​នេះ​ជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន thmeythmey.com ជាមួយ​អ្នកស្រី ប៊ុន រឿង ម្ចាស់ផ្ទះ​បុរាណ​អាយុ​ជិត ១០០​ឆ្នាំ នៅ​ខេត្តបាត់ដំបង​៖ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com