កីឡាអន្តរជាតិ
អន្តរជាតិ
Buffon ប្រកាសចូលនិវត្តន៍ បើ Juventus មិនឈ្នះ Champion League
× Gianluigi Buffon នឹងចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់នៅចុងបញ្ចប់រដូវកាលនេះ ប្រសិនបើ Juventus មិនឈ្នះពាន UEFA Champion League នៅរដូវកាលនេះនោះទេ។
អ្នកចាំទីសញ្ជាតិអ៊ីតាលី វ័យ៣៩ឆ្នាំសង្ឃឹមថាអាចលេងនៅព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំក្រោយ រួមទាំងអាចបន្តអាជីពនេះសម្រាប់ការប្រកួត FIFA Club World Cup ប្រសិនបើក្រុមសេះបង្កង់ Juventus អាចឈ្នះពានលំដាប់ទី១អឺរ៉ុបបាន។
«នេះជារដូវកាលចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំប្រាកដចិត្តណាស់ថាខ្ញុំជ្រើសរើសបែបនេះ។ ខ្ញុំអាចបន្ត១ឆ្នាំ ឬ២ឆ្នាំទៀត ប្រសិនបើអាចទទួលអ្វីដែលខ្ញុំចង់បាន។ Buffon បានប្រាប់ Sky Italia ដូច្នេះ ហើយបានបន្ថែមថា៖«វិធីតែមួយគត់គឺឈ្នះ Champions League ដើម្បីព្យាយាមឈ្នះពាន Club World Cup បន្តទៀត»។
Buffon បានចាប់ផ្តើមអាជីពរជាអ្នកចាំទីដំបូងនៅក្លិប Parma មុនពេលចូលរួមជាមួយ Juventus នៅឆ្នាំ២០០១ ក្នុងតម្លៃ២៣លានផោន ប្រមាណ៣០លានដុល្លារ។
ម្ចាស់ពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ២០១៧ FIFA Best Goalkeeper 2017 កាលពីថ្ងៃចន្ទកន្លងទៅនេះ ធ្លាប់បានជួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីលើកពាន World Cup ឆ្នាំ២០០៦ ព្រមទាំងជួយក្រុមរហស្សមានសេះបង្កង់ឈ្នះពាន Serie A ១០សម័យកាល Italian Cups ៤ដង និង Uefa Cup ម្តង ប៉ុន្តែមិនដែលស្គាល់រសជាតិពាន Champions League សោះឡើយ៕
Tag:
បាល់ទាត់
Juventus
Gianluigi Buffon
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com