អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ជា​ជម្រើស​ការងារ​ល្អ​បំផុត​សម្រាប់​និយោជិត​
27, Oct 2017 , 4:24 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ តែងតែ​ជម្រុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បុគ្គលិក​គ្រប់រូប ដែល​កំពុងតែ​បម្រើ​ការងារ​តាមរយៈ​ការផ្តល់​អត្ថប្រយោជន៍ ការអភិវឌ្ឍន៍​អាជីព​ការងារ និង​មាន​វប្បធម៌​ជាមួយ​បរិយាកាស​ការងារ​ល្អ​។
 
​តាមរយៈ​កត្តា​ខាងលើនេះ ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិន​ត្រឹមតែ​អាច​រក្សាបាន​នូវ​ធនធានមនុស្ស​ដែលមាន​ស្រាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​មានការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ពស់​ពី​បេក្ខជន​សក្តានុពល​ជាច្រើន​នាក់ នៅក្នុង​មួយឆ្នាំៗ​ផងដែរ​។



​ក្នុង​ថ្ងៃ​ពិព័រណ៍​ការងារ និង​យុទ្ធនា​ការផលិត​ភាពជា​តិ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​សន្និបាត​កោះ​ពេជ្រ អ្នកស្រី ពាំង ពិសាខ នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស​បានលើកឡើង​ថា “​ក្នុង​មួយឆ្នាំៗ អេ អឹម ខេ  ទទួលបាន​ពាក្យស្នើសុំ​បម្រើ​ការងារ​រហូត​ជិត ១​ម៉ឺន​នាក់ ដែល​នៅ​ក្នុងនោះ​មាន​បេក្ខជន​ចំនួន​ប្រហែល​៥០០​នាក់​ត្រូវបាន​ជ្រើសរើស ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ​។  មូលហេតុ​ដែល យើង​តែងតែ​ទទួលបាន​ការចាប់អារម្មណ៍ ច្រើន​ពី​បេក្ខជន​នានា​នោះ ដោយសារ​ការ​សាបព្រោះ​នៃ​កិត្តិសព្ទ​របស់ អេ អឹម ខេ ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ទៀត និង​ការផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ឱកាស​ការងារ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ដូចជា វេ​ប​សាយ​ឱកាស​ការងារ​ល្បីៗ ហ្វេ​ស​ប៊ុ​ក AMK MFI  ការ​សែត បិទ​តាម​សាកលវិទ្យាល័យ តាម​ការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស ក៏ដូចជា​មានការ​ចូល​រួម​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ផ្សេង​ជាដើម​។​”
 
​ឆ្លើយតប​សំណួរ​ដែល​លើកឡើងថា​៖​ហេតុអ្វី​បេក្ខជន​គួរ​ចាប់ផ្តើម​អាជីព​ការងារ​ជាមួយ អេ អឹម ខេ ? ស្របពេល​នោះដែរ លោកស្រី​បានលើកឡើង​ថា​៖ “​ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ​ពី​តម្រូវការ​របស់​និ​យោ​ជិ​ក អេ អឹម ខេ បាន​បន្ត​រៀបចំខ្លួន​ឲ្យ​ក្លាយជា​ជម្រើស​សម្រាប់​និ​យោ​ជិ​ក តាមរយៈ​ការ​ផ្តល់នូវ​ឱកាស​ដើម្បី​អភិវឌ្ឍ​សមត្ថភាព  ការផ្តល់ បរិយាកាស​ការងារ​ល្អ និង​ការផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​បុគ្គលិក​។



​ដូច្នេះ គ្រប់​បុគ្គលិក​ទាំងអស់​នឹង​ទទួលបាន​នូវ​ឱកាស​អភិវឌ្ឍ​ជំនាញ និង​ចំណេះដឹង​បន្ថែម តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​ខាងក្នុង និង​ខាងក្រៅ  កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍ (Rotation Program) ផែនការ​ស្នង (Succession Program) ផែនការ​ទំនាក់ទំនង​បុគ្គលិក (Employee Connection Program) និង​កម្មវិធី​សម្រាប់​អ្នក​ហាត់​ការគ្រប់គ្រង (Management Trainee)​។ លើសពីនេះ​ទៀត ក្រៅពី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជា​សាច់ប្រាក់​ជាច្រើន  អេ អឹម ខេ ក៏មាន​ផ្តល់ជូន​នូវ​ការធានារ៉ាប់រង​សុខភាព ១០០% ទៅដល់​បុគ្គលិក និង​អ្នក​ក្នុងបន្ទុក​ផងដែរ​។ កាន់តែ​ពិសេស​នោះ អេ អឹម ខេ បង្កើត​ឲ្យ​មានរ​ប្ប​ធម៌ និង​បរិយាកាស​ការងារ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មាន​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា មាន​ស្មារតី​សាមគ្គីភាព មិន​រើសអើង មានការ​សហ​ការណ៍​គ្នា​ល្អ និង​ការ​ជម្រុញ​លើកទឹកចិត្ត​បុគ្គលិក​គ្រប់រូប ឲ្យ​មានការ​ឆ្នៃប្រឌិត​ស្របតាម​សម័យកាល និង​ទីផ្សារ​បច្ចុប្បន្ន​។​

​លោកស្រី​បាន​បន្ថែមទៀតថា​៖ បុគ្គលិក​ប្រៀបបាន​នឹង​សរសៃឈាម​របស់​ក្រុមហ៊ុន ដូច្នេះ​ការយកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ​ដល់​បុគ្គលិក គឺជា​សកម្មភាព​ស្នូល​មួយ​របស់ អេ អឹម ខេ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ លោកស្រី​បានធ្វើ​ការណែនាំ​ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ឱកាស​ការងារ​នៅ អេ អឹម ខេ ឲ្យ​អញ្ជើញ​ចូលរួម​ទស្ស នា​ស្តង់​ផ្សព្វផ្សាយ​របស់ អេ អឹម ខេ ដែលមាន​ទីតាំង G២៥ និង G២៦​ដែលមាន​រយៈពេល​២​ថ្ងៃនេះ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត និង​ការប្រឹក្សា​យោបល់​ពីមុខ​ដំណែង​នីមួយៗ ពាក្យស្នើសុំ​បម្រើ​ការងារ ក៏ដូចជា​អាចដាក់​ពាក្យស្នើសុំ​ការងារ​ផងដែរ​។


   
​គួរកត់សម្គាល់​ផងដែរ​ថា អេ អឹម ខេ ដែលជា​គ្រឹះស្ថាន​មីក្រូ​វ​ហិរញ្ញវត្ថុ ផ្តោតទៅលើ​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន​ក្នុង​គោលបំណង ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ស្ថិត​ថេរ បច្ចុប្បន្ននេះ​កំពុង​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម ខែកញ្ញា ឆ្នាំ​២០១៧ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត ២៥០០ នាក់ អតិថិជន​ចំនួន​ជិត ៦៦​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជិត ១៩៥​លាន​ដុល្លារ​អាមេរិក និង មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥១ កន្លែង​នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធានារ៉ាប់រង​បុគ្គល ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​










(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com