កីឡាអន្តរជាតិ
អន្តរជាតិ
អនាគត​របស់ Wenger នៅ Arsenal នៅ​ស្រពិចស្រពិល​
27, Oct 2017 , 8:39 pm        
រូបភាព
​លោក Arsene Wenger បាន​បញ្ជាក់ថា​ក្រុមប្រឹក្សា​របស់​ក្លិប Arsenal នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​តួនាទី​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​ម្តងទៀត​។​



​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង វ័យ​៦៨​ឆ្នាំ​រូបនេះ បាន​បន្ត​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ទៀត​នៅ​ដើមរដូវ​កាល ក្រោយ​ដឹកនាំ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​នេះ​រយៈពេល​២១​ឆ្នាំ​មកហើយ​។​
​ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែតុលា​នៅក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​របស់​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៏ Wenger បានស្នើ​ឲ្យ​មានការ​ជជែក​គ្នា​មួយ​ជាមួយ​ក្រុមប្រឹក្សា​ក្លិប​នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។​

«​ខ្ញុំ​ចង់ដឹង​ពី​អ្វីដែល​ក្រុមប្រឹក្សាភិបាល​គិតពី​ការដឹកនាំ​របស់ខ្ញុំ​កន្លងមក​។ បន្ទាប់ពីនោះ យើង​សម្រេចចិត្តថា​ត្រូវ​ទៅណា​បន្តទៀត​ឬ​យ៉ាងណា​។ ខ្ញុំ​តែងតែ​គោរព​កិច្ចសន្យា​របស់ខ្ញុំ​»​។ អតីត​អ្នកចាត់ការ​ក្រុម Nancy និង Monaco បញ្ជាក់​ដូច​ឆ្នេះ​។​

​កាលពី​រដូវ​កាល​មុន​ក្រុម​កាំភ្លើង​ធំ Arsenal បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៥ នៅក្នុង​ក្របខណ្ឌ Premier League ដោយ​មិនបាន​ចូលរួម​ក្នុង​ពានរង្វាន់​កំពូល​អឺរ៉ុប Champion League សម្រាប់​រដូវ​កាល​នេះ​ទេ​។ នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត តាំងពី​ការដឹកនាំ​របស់ Wenger ចាប់ពី​ឆ្នាំ ១៩៩៦​មក ដោយ​ក្រុម​នេះ​មិន​ធ្លាប់​ខ្ទាត​ឆ្ងាយ​ពី​ចំណាត់ថ្នាក់​លើសពី​ទី​៤​ឡើយ​៕



Tag:
 បាល់ទាត់​
  Arsenal
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com