កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ Kane អាចមិនបានជួយ Spurs ពេលប៉ះ Man Utd ស្អែកនេះ
×
ខ្សែប្រយុទ្ធ Harry Kane អាចនឹងអវត្តមានពេល Tottenham Hotspur ជួប Manchester United សម្រាប់ការប្រកួតសំខាន់ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី១០ នាល្ងាចថ្ងៃទី ២៨ ខែតុលានេះ។
សារព័ត៌មាន BBC ផ្សាយថា លោក Mauricio Pochettino អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស នៅមិនទាន់សម្រេចចុងក្រោយថានឹងដាក់ Harry Kane នាជំនួបជាមួយ Manchester United នោះទេដោយសាររូបគេមិនទាន់ជាសះស្បើយពីបញ្ហារបូសសរសៃពួរ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៤រូបនេះ បានរងរបួសនាជំនួបដែលក្រុម Spurs បានយកឈ្នះ Liverpool ៤-១ ក្នុងក្របខណ្ឌលីកកំពូលអង់គ្លេសកាលពីសប្តាហ៍មុន។ ដោយសារបញ្ហារបូសនេះហើយទើប Kane ក៏មិនមានវត្តមានពេលចាញ់ West Ham ៣-២ នៅ EFL Cup ដែរ។
សម្រាប់ជំនួបជាមួយក្រុមបិសាចក្រហមនៅថ្ងៃស្អែកវិញត្រូវបានគេវាយតម្លៃថាម្ចាស់ស្បែកជើងមាស២ម័យនេះមានភាគរយត្រឹម ៥០-៥០ ប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់ទឹកដី Old Trafford ក្នុងជំនួបដ៏ធំដើម្បីប្រជែងពិន្ទុគ្នានេះ។
Tottenham បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League មាន២០ពិន្ទុ សម្រាប់ការប្រកួត៩លើកចុងក្រោយ ស្មើក្រុមលេខ២ Manchester United ដែរ ប៉ុន្តែចាញ់គ្រាប់បាល់ស៊ុតបញ្ជូលទី៕
Tag:
បាល់ទាត់
Premier League
Harry Kane
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com