ជាតិ
សង្គមជាតិ
ជនជាតិ​ចិន​៦១​នាក់ ត្រូវបាន​បញ្ជូន​ចេញពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ​
28, Oct 2017 , 5:13 pm        
រូបភាព
ដោយ:
 
​ជនជាតិ​ចិន​៦១​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆរ​បោក គំរាមកំហែង ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកទេស​វិទ្យា (VOIP) ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ចាប់បញ្ជូន​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ តាមរយៈ​យន្តហោះ​ពិសេស​១​គ្រឿង​។ ការ​ញ្ជូ​ន​ជន​ជាតិចិន​ទាំងនេះ ទៅ​ស្រុកកំណើត​វិញ ធ្វើ​ទៅតាម​សេចក្ដីប្រកាស​របស់​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​។​


​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃ​សិលា បាន​ឲ្យ​ដឹងថា ជនជាតិ​ចិត​ទាំង​៦១ នាក់​នេះ​ត្រូវបាន​ចុះបង្ក្រាប កាលពី​ថ្ងៃទី​១៧-២១ ខែតុលា​នេះ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ព្រះសីហនុ​។ 
 
​លោក អ៊ុក ហៃ​សិលា បន្តទៀតថា ចាប់តាំងពី​បង្កើត​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ នៅ​ឆ្នាំ​២០១៤ អគ្គនាយកដ្ឋាន​បាន​សហការ និង​ចុះបង្ក្រាប​ករណី​ឆរ​បោក គំរាមកំហែង ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(VOIP) ១៥ លើក ដោយ​ក្នុងនោះ​ឃាត់​ជនសង្ស័យ​ជា​ជនជាតិ​បាន ១,១៨៧​នាក់ ស្រី ២៤២​នាក់​។ 

  
 
​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ដដែល​នេះ​បន្ថែមទៀតថា នៅ​ដើមឆ្នាំ​២០១៧ រហូតមកដល់​ខែតុលា​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះបង្ក្រាប​ករណី​ឆរ​បោក គំរាម កំហែង ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (VOIP) ៥​លើក ដោយ​ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​បាន ៤០៧ នាក់ ក្នុងនោះ​មាន​ស្រី​៧៦​នាក់​។ 
 
​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ជាក់ស្តែង​នៅក្នុង​ខែតុលា ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ប​ង្រា​ប​ចំនួន ៣ លើក ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​មាន​ចំនួន ១៣៥​នាក់ ក្នុងនោះ​ស្រី​២៧​នាក់ ត្រូវ​បញ្ជូនទៅ​ស្រុកកំណើត​វិញ​»​។ 
 
 

 

Tag:
 ជនជាតិ​ចិន​
 ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com