ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
យុវជនសកម្ម សេវាល្អ
កីឡាជាតិ
ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោពិតជាអស្ចារ្យ
30, Oct 2017 ,
9:39 am
រូបភាព
×
ដោយ:
រាជធានីភ្នពេញ៖ រមណីយដ្ឋានឋានសួគ៌បូកគោ បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ ជាលើកទី៤ គឺការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ ដែលស្ថិតនៅលើភ្នំបូកគោក្នុងខេត្តកំពត។
ព្រឹត្តិការណ៍ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ បើកទូលាយស្វាគមន៍ សម្រាប់អ្នកចូលរួមទាំងជនជាតិខ្មែរ និងបរទេសដោយមិនកំណត់អាយុ សម្រាប់អ្នកចូលរួមរត់ប្រណាំង សប្បាយៗសម្រាប់ការប្រណាំងកង់ មិនត្រូវបានអនុញ្ញាតអាយុចាប់ពី ៩ឆ្នាំឡើងទៅ។
ព្រឹត្តិការណ៍សប្បុរសធម៌នៅលើភ្នំបូកគោនេះ ផ្តល់ឱកាសសម្រាប់អ្នកចូលរូមក្នុងការទទួលបាននូវបទពិសោធន៍ថ្មីមូយ សម្រាប់ប្រទេសកម្ពុជា ដោយមិនត្រឹមតែជាការចូលរួមដើម្បីភាពសប្បាយរីករាយ និងសុខភាពតែប៉ុណ្ណោះទេ ប៉ុន្តែ វាជាការចូលរួមដើម្បីផ្តល់នូវតម្លៃជាមនុស្សធម៌ ព្រោះចំណូលដែលទទួលបានពីព្រឹត្តិការណ៍សប្បុរសធម៌នេះ នឹងផ្តល់ការឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ចំពោះជ័យលាភីនៃការរត់ប្រណាំង និងប្រណាំងកង់នឹងទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត ចំណែកអ្នកមិនទទួលបានជ័យលាភី ក៏អាចទទួលបានមេដាយអនុស្សាវរីយ៍ព្រះមុនីវង្សបូកគោម៉ារ៉ាតុងម្នាក់មួយផងដែរ។
ក្នុងកំឡុងពេលនៃព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងទទួលបាននូវភាពរីករាយ ជាមួយការប្រគុំតន្ត្រីដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberge និងស្ថានីយ៍ទូរទស្សន៍ហង្សមាស។ កម្មវិធីនៅក្នុងឆ្នាំនេះ គឺជាឱកាសមួយដ៏ពិសេស ដោយសារព្រឹត្តិការណ៍នេះបានរៀបចំនៅថ្ងៃឈប់សម្រាក លើសពីនេះ អ្នកចូលរួមអាចបន្តការស្នាក់នៅ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីជាមួយ នឹងការបោះជំរុំខ្នាតធំនៅមុខសណ្ឋាគារ។
រមណីយដ្ឋានឋានសួគ៌បូកគោមានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញសម្រាប់ប្រទេសកម្ពុជា មានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីមនោរម្យ និងសំបូរដោយកន្លែងកម្សាន្តនានា។
សូមជម្រាបជូនផងដែរថា សព្វថ្ងៃនេះរមណីយដ្ឋានឋានសួគ៌បូកគោមានសេវាកម្ម ដឹកអ្នកដំណើរប្រចាំថ្ងៃ ដែលចេញដំណើរពីភ្នំពេញ-បូកគោ-ភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់។
ចេញដំណើរជារៀងរាល់ថ្ងៃ
ភ្នំពេញ-បូកគោ វេលាម៉ោង៧:០០ព្រឹក
បូកគោ-ភ្នំពេញ វេលាម៉ោង ១:៤៥នាទីរសៀល
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
6 ថ្ងៃ
ជម្រើសផ្សព្វផ្សាយមានប្រសិទ្ធភាព និងជំរុញការលក់កាន់តែប្រសើរជាងមុន
2 ថ្ងៃ
តុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រវត្តិដូចម្ដេច?
1 ថ្ងៃ
«រចនាប័ទ្ម» មានន័យខុសពី«រចនាបថ»ដូចម្តេច?
2 ថ្ងៃ
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
15 ម៉ោង
អត្ថបទពេញនិយមបន្ថែម