ពីនេះ ពីនោះ
ពាក្យ «ស្រីមានផ្កា» មានន័យថា ថ្ងៃដែល «ស្រីធ្លាក់ឈាមរដូវ»
× ពាក្យដែលគេនិយាយថា «ស្រីមានផ្កា» គឺជាពាក្យប្រៀបធៀបដែលប្រជាពលរដ្ឋខ្មែរប្រើសំដៅចំពោះស្ត្រីទាំងឡាយណា ដែលដល់កាលកំណត់នៃដំណើរធ្លាក់លោហិតរបស់ស្ត្រី ពោលគឺជាថ្ងៃដែលស្ត្រីចាប់ផ្តើម «ធ្លាក់ឈាមរដូវ» ឬហៅថា «ស្ត្រីមានរដូវ» ។ នេះជាសេចក្តីពន្យល់ដែលមាននៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត។
ការប្រើប្រាស់ពាក្យ ឬហៅថា «ស្ត្រីមានផ្កា» ដែលសំដៅចំពោះ«ស្រី្តមានរដូវ» នេះ ទំនងជាមានតែមនុស្សវ័យចំណាស់ប៉ុណ្ណោះ ទើបយល់ពីការប្រើពាក្យន័យប្រៀបធ្រៀបមួយនេះ។ ផ្ទុយពីយុវជនសម័យឌីជីថល គេពុំដែលឮនិយាយពាក្យ«ស្រី្តមានផ្កា»នេះឡើយ។ ប៉ុន្តែ ពួកគេច្រើននិយាយថា មកថ្ងៃខែ, បងប្អូនមកលេង ឬនិយាយពាក្យចំៗថា «ធ្លាក់ឈាមរដូវ» ឬ «មានរដូវ» ៕
© រក្សាសិទ្ធិដោយ thmeythmey.com