ជាតិ
សង្គមជាតិ
លោក Tanner ជនជាតិ​អាមេរិក​និយាយ​ខ្មែរ​ច្បាស់ និង​ចូលចិត្ត​​សុភាសិត​ខ្មែរ
31, Oct 2017 , 12:26 pm        
រូបភាព
លោក Tanner
លោក Tanner
ដោយ:


លោក Tanner Ellsworth គឺជា​ជន​អាមេរិក​រស់នៅក្នុង​រដ្ឋ Virginia  ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​។ លោក​ធ្លាប់​មក​រស់នៅ​ប្រទេស​កម្ពុជា កាលពី ១០ ឆ្នាំមុន រយៈពេល​ជាង ៣ ឆ្នាំ មុននឹង​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​។ ក្រៅពី​សរសើរ​អត្តចរិត​របស់​ប្រជាជន​ខ្មែរ ដែល​ចេះ​ជួយ​គ្នា និង​មាន​វប្បធម៌​គោរព​ឪពុកម្តាយ លោក Tanner ក៏​ចាប់អារម្មណ៍​សុភាសិត​ខ្មែរ​ផងដែរ​។ លោក​ថា សុភាសិត​ខ្មែរ មាន​អត្ថន័យ​អប់រំ​ល្អៗ និង​លើកទឹកចិត្ត​ឲ្យ​មនុស្ស​ខំប្រឹង​ក្នុង​ជីវិត​។ លោក Tanner ចេះ​សុភាសិត​ខ្មែរ ដូចជា «​តក់ៗ ពេញ​បំ​ពង់ និង​ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ អ្នកប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច​» ជាដើម​។​

​ជា​បន្ត​នេះ សូម​ស្តាប់​បទសម្ភាស​វាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក Tanner Ellsworth នៅ​រាជធានី​ភ្នំពេញ ខាងក្រោម​៖


 
​សូមបញ្ជាក់ថា ពេលនេះ​លោក Tanner កំពុងស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ភរិយា​របស់លោក ហើយ​សប្តាហ៍​ក្រោយ​លោក​និង​ក្រុមគ្រួសារ នឹង​ត្រឡប់​ទៅកាន់​អាមេរិក​វិញ​។ កាលពី​ឆ្នាំមុន លោក ជា ធី​រិ​ទ្ធ ក៏​ធ្លាប់​សម្ភាស​លោក Tanner ម្តង​ដែរ នៅ​ទឹកដី​អាមេរិក អំពី​ការរៀន​ភាសា​ខ្មែរ និង​ការងារ​របស់លោក​។ 
 

Tag:
 Tanner Ellsworth
© រក្សាសិទ្ធិដោយ thmeythmey.com