កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Roma ធ្វើ​ឲ្យ Chelsea រង​ភាពអាម៉ាស់ ខណៈ At-Madrid ប្រឈម​នឹងមិន​បាន​ទៅ​វគ្គ​បន្ត​
01, Nov 2017 , 2:13 pm        
រូបភាព
Chelsea បាន​ក្លាយជា​ក្រុម​មកពី​អង់គ្លេស​ដំបូង​គេ​ដែល​ចាញ់​ការប្រកួត​ក្នុង​ក្របខណ្ឌ UEFA Champions League រដូវ​កាល​នេះ ក្រោយ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វៃ​ជើង​ក្រុម​មកពី​អ៊ីតាលី AS Roma​។



​ក្រុម​តោ​ខៀវ Chelsea បាន​ប្រកួត​ចាញ់ Roma ៣-០ នា​ការប្រកួត​ពាន​លំដាប់​កំពូល​អឺរ៉ុប វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C នៅ​រាត្រី​ថ្ងៃ​នៅ​រាត្រី​ថ្ងៃ​៣១ ខែតុលា​។ ៣​គ្រាប់​របស់​ក្រុម​មកពី​ក្របខណ្ឌ​អ៊ី​លី​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​រ៉ូម​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Stephan El Shaarawy ២​គ្រាប់ និង​ខ្សែបម្រើ Diego Perotti ១​គ្រាប់​។​

​បរាជ័យ​នេះ​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Antonio Conte ធ្លាក់​ទៅ​លំដាប់​ទី​២​វិញ​ដោយ​ប្រកួត​៤​លើក​មាន​៧​ពិន្ទុ តាម​ពីក្រោយ Roma មួយ​ពិន្ទុ ខណៈ​នៅសល់​២​ប្រកួត​សម្រាប់​វគ្គ​    ​ជម្រុះ​តាម​ពូ​ល​។​



​ចំណែក​ការប្រកួត​១​គូ​ទៀត​ក្នុង​ពូ​ល​នេះដែរ Atletico Madrid កំពុងតែ​យ៉ាប់យឺន​ខ្លាំង​ក្រោយ​បាន​ត្រឹម​ស្មើ​ជាមួយ Qarabag FK ១-១ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ ហើយក៏​ប្រឈម​នឹង​មិនអាច​ឡើងទៅ​វគ្គ​ខ្វែង​បន្តទៀត​ដែរ​។​

លទ្ធផល​គូ​ដទៃទៀត​នៃ​ការប្រកួត​ពាន Champions League រដូវ​កាល​នេះ​រួមមាន​៖

​ពូ​ល A
Basel ១-២ CSKA Moscow
Manchester United ២-០ Benfica
​ពូ​ល B
Celtic ១-២ Bayern Munich
Paris Saint Germain ៥-០ Anderlecht
​ពូ​ល D
Olympiacos ០-០ Barcelona
Sporting CP ១- ១ Juventus


Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com