ជាតិ
សម្រស់ទីក្រុងភ្នំពេញនាពេលរាត្រី មុនថ្ងៃអុំទូក
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលម្អទីក្រុងភ្នំពេញ ដោយបានដាក់ភ្លើងចម្រុះពណ៌នៅតាមដើមឈើ, តាមមហាវិថីនានា និងសួនច្បារ ជាដើម សម្រាប់បន្ថែមសម្រស់ទីក្រុងភ្នំពេញនាពេលរាត្រី ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៧នេះ មានទូកខ្នាតអន្តរជាតិ ទូកអុំ និងទូកចែវ ចំនួន២៧០ចូលរួមប្រកួតទូក ដែលមានចំណុះទូកសរុប ១៧,៨២៦នាក់ មកពី១៥រាជធានី-ខេត្ត និងស្ថាប័នចំនួន៦ ៕
សូមអញ្ជើញទស្សនាទិដ្ឋភាពទីក្រុងភ្នំពេញនាពេលរាត្រី ដូចតទៅ៖
Tag:
អុំទូក
ភ្នំពេញ
ភ្លើងពណ៌
ThmeyThmeyVideo
© រក្សាសិទ្ធិដោយ thmeythmey.com