កីឡាអន្តរជាតិ
អន្តរជាតិ
Neville ថា Mourinho និង Floyd មាន​យុទ្ធសាស្ត្រ​ការពារ​ដូចគ្នា​
02, Nov 2017 , 7:39 pm        
រូបភាព
​លោក Gary Neville ដែលជា​អតីត​ខ្សែការពារ Manchester United យល់ឃើញថា​លោក Jose Mourinho មានចិត្ត​ស្រដៀង​គ្នា​ទៅនឹង​កំពូល​អ្នក​ប្រដាល់ Floyd Mayweather Jr​។ លោក​លើកឡើង​ដូច​ច្នេះ ដោយ​លើក​ហេតុផល​ថា​អ្នក​ទាំងពីរ​តែង​ប្រើ​យុទ្ធសាស្ត្រ​ការពារ​ក្នុងពេល​ប្រកួត​ដូចគ្នា​។



​អ​តី​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៤២​ឆ្នាំ​រូបនេះ បាន​និយាយថា​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់អាច​ប្រៀបធៀប​ជាមួយ​ស្តេច​ប្រដាល់​អាមេរិក Mayweather បាន ដោយ​អ្នក​ទាំងពីរ​តែង​រង​កា​រិះគន់​ពី​របៀប​ការពារ​ស្ទើរ​គ្រប់ការ​ប្រកួត​ដូចគ្នា​បើទោះបីជា​ជោគជ័យ​ក៏ដោយ​។​

​អតីត​អ្នកចាត់ការ Chelsea វ័យ​៥៤​ឆ្នាំ ត្រូវបាន​គេ​រិះគន់​បន្ទាប់ពី​ការប្រកួត​ស្មើ ០-០ ជាមួយ Liverpool កាលពី​ដើមខែ​នេះ ប៉ុន្តែ​ទទួល​ជ័យជម្នះ ១-០ វិញ​លើ​ក្រុម Tottenham កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​ធ្វើ​ឲ្យ Manchester United នៅ​រក្សា​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ក្របខណ្ឌ Premier League​។​

Neville បាន​ប្រាប់ Sky Sports ថា​៖«​អ្នកចាត់ការ​របស់ Tottenham លោក Mauricio Pochettino និង Jurgen Klopp អ្នកចាត់ការ Liverpool ធ្លាប់​វាយប្រហារ​ពី​របៀប​ដឹកនាំ​ដោយ​ផ្តោតលើ​ការការពារ​របស់ Mourinho កន្លងមក​។ ប៉ុន្តែ Jose មាន​លក្ខណៈ​ដូច​ទៅនឹង Floyd ដែរ​។ Mayweather ក៏ត្រូវ​បាន​គេ​រិះ​ថា​ជា​អ្នក​ប្រដាល់​គួរ​ឲ្យ​ធុញ ដែល​ប្រើ​យុទ្ធសាស្ត្រ​ការពារ​ជាង​ការ​វាយ​ចេញ​»៕


Tag:
 បាល់ទាត់​
  ប្រដាល់​
  Gary Neville
  Jose Mourinho
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com