ជាតិ
ទិដ្ឋភាព​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ពី​ជាន់​២១​នៃ​សណ្ឋាគារ​ណាហ្គា​វើ​ល​
02, Nov 2017 , 5:57 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​២ វិច្ឆិកា ដែលជា​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​មកពី​តាម​ខេត្ត​មួយចំនួន​នាំគ្នា​ទៅ​ទស្សនាការ​ប្រណាំងទូក​នៅ​ទន្លេចតុមុខ​មុខ​ព្រះបរមរាជវាំង​។ អ្នកខ្លះ​នាំគ្នា​ដើរ​កម្សាន្ត​នៅតាម​ផ្សារ​ទំនើប​ដូចជា​សុ​វណ្ណា សូរិយា និង​អ៊ី​អន​ម៉​ល​ជាដើម និង​មួយចំនួនទៀត​នាំគ្នា​ដើរ​កម្សាន្ត​នៅតាម​មាត់ទន្លេ ដើម្បី​ទស្សនា​ក៏ដូចជា​ទិញ​ផលិតផល​នៅតាម​ស្តង់​ពិ​ព៌​រណ៍​ដែលមាន​ការបញ្ចុះ​តម្លៃ​ក្នុងឱកាស​ផងដែរ​។​



​តែ​យ៉ាងណា​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃទី​១​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​៣​រសៀល​នេះ​ហាក់​មាន​ចំនួន​តិចតួច​នៅឡើយ​។ លើសពីនេះ​នៅតាម​ដង​វិថី​ប្រប​មាត់ទន្លេ និង​ដង​វិថី​មួយចំនួន​ដែលមាន​ការ​រឹត​ដ្បិត​ពី​សំណាក់​អាជ្ញាធរ​ភាគច្រើន​ឃើញ​មានតែ​អ្នក​ថ្មើរជើង ពុំ​ឃើញ​មាន​ម៉ូតូ ឡាន ឬ​កង់​បី​ធ្វើ​ចរាចរណ៍​មមាញឹក​ដូច​សព្វដង​នោះឡើយ​។

​សូម​ទស្សនា​ទិដ្ឋភាព​តាម​ដងផ្លូវ​នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​ពី​ជា​ន់ទី​២១​នៃ​សណ្ឋាគារ​ណាហ្គា​វើ​ល​ដូចខាងក្រោម​៖





















Tag:
 អុំទូក​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com