កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo មិន​ចង់​បន្ត​កិច្ចសន្យា​ជាមួយ Real ព្រោះ​ចង់បាន​ប្រាក់​ឈ្នួល​ស្មើ Messi និង​Neymar
03, Nov 2017 , 10:29 am        
រូបភាព
Cristiano Ronaldo បាន​បដិសេធថា​រូបគេ​មិន​ចង់បាន​កិច្ចសន្យា​ថ្មី​ជាមួយ Real Madrid ទេ បន្ទាប់ពី​ក្រុម​នេះ​ចាញ់ Tottenham Hotspur ក្នុងការ​ប្រកួត​ក្របខណ្ឌ Champions League កាលពី​រាត្រី​ថ្ងៃ​ពុធ​។ មួយវិញទៀត ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​នេះ ចង់​ទាមទារ​ប្រាក់​ឈ្នួល​ស្មើ Lionel Messi និង Neymar ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់ Goal.com​។​



​ក្រោយពី Neymar ផ្ទេរ​ទៅ Paris Saint-Germain ក្នុងតម្លៃ​កប់​ពពក និង​ក្លាយជា​កីឡាករ​ដែលមាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​ក្នុង​លោក និង Lionel Messi បាន​បន្ត​កិច្ចសន្យា​ដោយ​ទទួលបាន​ប្រាក់​ប្រចាំ​សប្តាហ៍​យ៉ាងច្រើន​ជាមួយ Barcelona កាល​លពី​ថ្មីៗ​នេះដែរ​នោះ Ronaldo ក៏​កំពុង​ស្វែងរក​ប្រាក់កម្រៃ​ឲ្យ​ស្មើគ្នា​ជាមួយនឹង​តារា​ទាំង​ពីររូប​ខាងលើ​នេះដែរ​។​

​ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ ដែល​បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​នា​ការប្រកួត​ដែល Real Madrid ចាញ់ Spurs ១-៣ នៅ​កីឡដ្ឋាន Wembley បាន​អះអាងថា​រូបគេ​កំពុង​ដាក់​សម្ពាធ​ទៅលើ​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប​នៅ​អេ​ស្ប៉ា​ញ​នេះ​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​។​

​បច្ចុប្បន្ន​អតីត​សមាជិក​ក្រុម Manchester United កំពុង​នាំមុខ​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ចំនួន​៦​គ្រាប់​នៅ Champions League រដូវ​កាល​នេះ​។ ប៉ុន្តែ​រូបគេ​ជួយ​ក្រុម​អធិរាជ​សបាន​ត្រឹម​ចំណាត់ថ្នាក់​ទី​២​ប៉ុណ្ណោះ​ក្នុង​ពូ​ល H មាន​៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​១ Spurs ៣​ពិន្ទុ​៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com