កីឡាអន្តរជាតិ
អន្តរជាតិ
Evra ហក់ធាក់​អ្នកគាំទ្រ​ខ្លួន​មួយ​ជើង ពេល​កំដៅ​សាច់ដុំ​
03, Nov 2017 , 11:20 am        
រូបភាព
Patrice Evra ប្រើក្បាច់កុងហ្វូ ហក់ធាក់​អ្នកគាំទ្រ​ខ្លួន​មួយ​ជើង​ទទួលបាន​កាត​ក្រហម​មុនពេល​ការប្រកួត​ពាន UEFA Europa League រវាង​ក្រុម Marseille ជាមួយ Vitoria Guimaraes កាលពី​រាត្រី​ថ្ងៃទី​២ ខែវិច្ឆិកា​។​


 
​បើតាម​ការពិនិត្យ​ក្នុង​វីដេអូ ហេតុការណ៍​នេះ​កើតឡើង​នៅពេល​អតីត​ខ្សែការពារ Manchester United កំពុង​កំដៅ​សាច់ដុំ​លើ​ទីលាន ហើយ​អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម Marseille ឈរ​នៅក្បែរ​នោះបាន​ស្រែក​ចំអក​ផ្លែផ្កា​ដាក់​រូបគេ​។ 

  
 
​កាសែត​បារាំង L'Equipe ថា​អ្នកគាំទ្រ​នោះ​ស្រែក​ដៀមដាម​ដាក់ Evra ជាង ៣០​នាទី ទើប​ធ្វើ​ឲ្យ​រូបគេ​ទ្រាំ​មិនបាន​ក៏​លោត​ធាក់​មួយ​ជើង​ចំ​មុខ អំឡុងពេល​កំពុង​ហ្វឹកហាត់​នោះ​។​
​ភ្លាមៗ​ក្រោយ​កើតហេតុ ខ្សែការពារ​សញ្ជាតិ​បារាំង វ័យ​៣៦​ឆ្នាំនេះ ក៏ត្រូវ​បាន​កាត​ក្រហម​បណ្តេញចេញ​មុនពេល​ចាប់ផ្តើម​ការប្រកួត​ដែល Marseille ចាញ់​ក្រុម​ម្ចាស់ផ្ទះ Vitoria Guimaraes ១-០ នៃ​វគ្គ​ជម្រុះ​ពូ​ល I​។​

  
 
​ករណី​ខាងលើនេះ អង្គភាព​វិន័យ​របស់ UEFA កំពុង​យកទៅ​ពិនិត្យឡើងវិញ ហើយ​ទំនងជា​នឹងដាក់​ពិន័យ​ធ្ងន់ធ្ងរ​ដែរ​ទៅលើ Evra​។​

  
 
​សូម​រម្លឹក​បន្តិច​ថា កាលពី​ឆ្នាំ​១៩៩៥ អតីត​វីរបុរស​របស់​បិសាច​ក្រហម Eric Cantana ក៏​ធ្លាប់ប្រើ​ក្បាច់ កុង​ហ្វូ​ហក់ធាក់​ទៅលើ​អ្នកគាំទ្រ​ដែរ​នៅពេល​ប្រកួត​ជាមួយ Crystal Palace ហើយ​ត្រូវ​ទទួល​កាត​ក្រហម និង​រង​ពិន័យ​ពី FA រយៈពេល​៩​ខែ​៕

មានវីដេអូ
 



 

Tag:
 ​បាល់ទាត់​
  Patrice Evra
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com