កីឡាអន្តរជាតិ
អន្តរជាតិ
បើ Zidane ចាកចេញ Pochettino អាចជា​ជម្រើស​ទី​១​របស់ Real Madrid
03, Nov 2017 , 11:59 pm        
រូបភាព
អ្នកចាត់ការ​ក្រុម Tottenham Hotspur លោក Mauricio Pochettino បាន​ក្លាយជា​គោលដៅ​ទី​១ របស់ Real Madrid ដើម្បី​ជំនួស​តំណែង Zinedine Zidane ប្រសិនបើ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​មិនអាច​បន្ត​ដឹកនាំ​ដល់​ចប់​រដូវ​កាល​នេះ​។​



​ក្រោយ​ដឹកនាំ Real Madrid ចាញ់ Spurs ៣-១ នៃ​ការប្រកួត​ពាន UEFA Champion League កាលពីដើម​សប្តាហ៍​កន្លងទៅ Zidane ប្រឈម​បាត់បង់​តំណែង​អ្នកចាត់ការ​ទូទៅ​លើកដំបូង​ចាប់តាំងពី​ឡើងកាន់​កាប់​ក្រុម​មកពី​លី​ក​អេ​ស្ប៉ា​ញ​អស់​រយៈពេល​១​ឆ្នាំកន្លះ​មក​។​

​បើតាម​ការផ្សាយ​របស់ DailyMail អ្នកចាត់ការ Tottenham បច្ចុប្បន្ន​អាច​នឹង​ឡើង​ដឹកនាំ​ក្រុម​រហស្សនាម​អធិរាជ​ស​ជំនួស​វិញ​បើសិនជា​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៤៥​ឆ្នាំនេះ​ចាកចេញ​។​

Pochettino សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដែលមាន​វ័យ​ត្រឹម ៤៥​ឆ្នាំ​ដែរ បាន​ដឹកនាំ​ក្រុម​មាន់​ខ្នាយ​មាស​បង្ហាញ​ភាពខ្លាំង​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ ដោយ​អាច​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ បើ​ទោះ​នៅសល់​២​ប្រកួត​ទៀត​ក្តី​។​

​សមិទ្ធផល​នេះហើយ ទើ​ធ្វើ​ឲ្យ​ប្រ​ធាង​ន​ក្លិប Real Madrid លោក Florentino Perez ចាប់អារម្មណ៍ Pochettino ដើម្បី​មក​ជំនួស​តំណែង​នេះ​វិញ​។​

១០​ប្រកួត​ក្នុង​លី​ក LaLiga របស់​អេ​ស្ប៉ា​ញ ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​ធ្វើ​មិនសូវ​បានល្អ​នោះទេ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ក្រោយ​ប្រកួត​ឈ្នះ​៦ ចាញ់​២ និង​ស្មើ​២ មាន​២០​ពិន្ទុ តាម​ពីក្រោយ​គូប្រជែង Barcelona ដែល​កំពុង​នាំមុខគេ​ក្នុង​តារាង​មាន​២៨​ពិន្ទុ​៕


Tag:
 ​បាល់ទាត់​
  Mauricio Pochettino
  Zinedine Zidane
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com