ជាតិ
ទូក«ក្ដាមប្រៃ» ចំណាយប្រាក់៤០០ដុល្លារ ជួលស្រឡាងស្នាក់នៅក្នុងពិធីបុណ្យអុំទូក
× ភ្នំពេញ៖ គណៈកម្មាធិការទូក«ក្ដាមប្រៃ» បានជួលស្រឡាង ១លាន ៦សែនរៀល (៤០០ដុល្លារ) សម្រាប់ឲ្យកីឡាករស្នាក់នៅបណ្ដោះអាសន្ន នៃពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ។ លោក ប៊ុត សុធន់ ដែលជាកីឡាករទូក «ក្ដាមប្រៃ» បាននិយាយថា មូលហេតុដែលគណៈកម្មាធិការទូក ជួលស្រឡាងនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ការស្នាក់នៅ ក៏ដូចជាការធ្វើដំណើរទៅមក របស់កីឡាករជាដើម។ទូក«ក្ដាមប្រៃ» គឺជាទូកមួយដែលល្បី ក្នុងខេត្តកំពង់ឆ្នាំង ដោយសារតែទូកនេះ តែងតែទទួលបានជ័យលាភីលេខ១ ជារៀងរាល់ឆ្នាំ នៃការប្រារព្វពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com