ជាតិ
​ទូក​«​ក្ដាមប្រៃ​» ចំណាយ​ប្រាក់​៤០០​ដុល្លារ ជួល​ស្រឡាង​ស្នាក់​នៅក្នុង​ពិធីបុណ្យ​អុំទូក​
04, Nov 2017 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ទូក​«​ក្ដាមប្រៃ​» បាន​ជួល​ស្រឡាង ១​លាន ៦​សែន​រៀល (៤០០​ដុល្លារ​) សម្រាប់​ឲ្យ​កីឡាករ​ស្នាក់នៅ​បណ្ដោះអាសន្ន នៃ​ពិធី​បុណ្យអុំទូក រយៈពេល​៣​ថ្ងៃនេះ​។ លោក ប៊ុត សុ​ធន់ ដែលជា​កីឡាករ​ទូក «​ក្ដាមប្រៃ​» បាន​និយាយថា មូល​ហេតុដែល​គណៈកម្មាធិកា​រទូ​ក ជួល​ស្រឡាង​នេះ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការ​ស្នាក់នៅ ក៏ដូចជា​ការធ្វើដំណើរ​ទៅមក របស់​កីឡាករ​ជាដើម​។​ទូក​«​ក្ដាមប្រៃ​» គឺជា​ទូក​មួយ​ដែល​ល្បី ក្នុង​ខេត្តកំពង់ឆ្នាំង ដោយសារតែ​ទូក​នេះ តែងតែ​ទទួលបាន​ជ័យលាភី​លេខ​១ ជា​រៀងរាល់ឆ្នាំ នៃ​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ​។



​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖




Tag:
 អុំទូក​
 ​ ក្ដាមប្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com