កីឡាអន្តរជាតិ
អន្តរជាតិ
Pep រំភើបចិត្ត​ក្រោយ Man City ឈ្នះ Arsenal នាំមុខ​៨​ពិន្ទុ​នៅ EPL
06, Nov 2017 , 11:28 am        
រូបភាព
​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City បាន​កោតសរសើរ​ចំពោះ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​កូនក្រុម​លោក​ក្រោយពី​ពួកគេ យកឈ្នះ Arsenal ក្នុង​លទ្ធផល ៣-១ នា​ការប្រកួត​កាល​យប់​ថ្ងៃអាទិត្យ និង​នាំមុខ ៨​ពិន្ទុ​ឈរលើ​កំពូល​តារាង​ក្របខណ្ឌ Premier League ។​



​ក្រុម​រហស្សនាម​មេឃ​ខៀវ​បានឈ្នះ​ការប្រកួត​លី​ក​ចំនួន​១០​លើក​ជាប់ៗ​គ្នា​ដែលជា​កំណត់ត្រា​ល្អ​បំផុត​សម្រាប់​ក្រុម​ក្នុង​លី​ក​កំពូល​អង់គ្លេស​នៅ​រដូវ​កាល​នេះ​។ មិនតែប៉ុណ្ណោះ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញាន​ជួយ​ក្រុម​នេះ​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន UEFA Champions League ដោយ​ស្វ័យប្រវត្តិ និង​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន League Cup ទៀតផង​។​



«​យើង​មិនអាច​បដិសេធ​បានទេ ពីរ​ខែ​ចុងក្រោយ​នេះ​គឺ​អស្ចារ្យ​ណាស់​។ យើង​បានដឹងថា ការប្រកួត​គឺមាន​សារៈសំខាន់​ប៉ុណ្ណា​ហើយ​យើង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​»​។ Pep Guardiola និយាយ​ដូច្នេះ​។​

​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែបម្រើ Kevin de Bruyne និង​ខ្សែប្រយុទ្ធ Sergio Aguero បាន​ជួយ​ក្រុម នាំមុខ​ក្រុម​កាំភ្លើង​ធំ ២-០ មុនពេល Alexandre Lacazette ទើបនឹង​ប្តូរ​ចូល​តាម​បាន​១​គ្រាប់ និង​១​គ្រាប់​ចុងក្រោយ​ធ្វើបាន​ដោយ Gabriel Jesus លទ្ធផល​ចុងក្រោយ Manchester City យកឈ្នះ Arsenal ៣-០ ក្នុង​ទឹកដី Etihad Stadium​។



​ចំណែក​ជំនួប​ពិសេស​មួយគូ​ទៀត ក្រុម​តោ​ខៀវ Chelsea បាន​យកឈ្នះ Manchester United ១-០ នៃ​ការប្រកួត​សប្តាហ៍​ទី​១១ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Alvaro Morata​។ បរាជ័យ​របស់​ក្រុម​បិសាច​ក្រហម​លើក​នេះ បានធ្វើ​ឲ្យ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester មាន​គំលៀត​ឆ្ងាយ​ពី​ក្រុម​ក្នុង​ក្រុង​ដូចគ្នានេះ​រហូតដល់​ទៅ​៨​ពិន្ទុ​៕


Tag:
 បាល់ទាត់​
  Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com