ជាតិ
វីដេអូ
បេក្ខភាព Miss Global 2017 រាំចង្វាក់ប្រពៃណីខ្មែរ ក្នុងកម្មវិធីបរិស្ថាននៅត្បូងឃ្មុំ
× ខេត្តត្បូងឃ្មុំ៖ ក្រុមបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ជាង៦០រូប មកពីជាង៦០ប្រទេស ត្រូវបានស្វាគមន៍ដោយភ្លេងឆៃយ៉ាំ នៅក្នុងថ្ងៃដំបូងនៃបេសកកម្មរបស់ពួកគេ លើកិច្ចគាំពារបរិស្ថាន ដែលរៀបចំធ្វើនៅក្នុងសាលាស្រុកអូររាំងឪ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្រុមបវរកញ្ញា ក៏បាននាំគ្នារាំតាមចង្វាក់ភ្លេងឆៃយ៉ាំនោះ និងរាំចង្វាក់ក្បាច់ប្រពៃណីខ្មែរផងដែរ។ សូមបញ្ជាក់ថា កម្ពុជាជាម្ចាស់ផ្ទះ រៀបចំការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ២០១៧នេះ ហើយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
Tag:
Miss Global 2017
បរិស្ថាន
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com