ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
នីតិបុគ្គល​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ចរាចរណ៍ អាច​រង​ទោសទណ្ឌ និង​ពិន័យ​ជា​ប្រាក់ ១០ ទៅ​៥០​លាន​រៀល​
06, Nov 2017 , 8:39 pm        
រូបភាព
ដោយ:
​នីតិបុគ្គល មិន​ត្រឹមតែ​ទទួលទោស​ទណ្ឌ ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នោះទេ  ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក៏​ចែង​ពី​ការដាក់ទោស​នីតិបុគ្គល​ដែរ​។ នៅពេល​ក្រុមហ៊ុន​មួយ ផ្ដល់​សិទ្ធិ​ឲ្យ​តំណាង​របស់ខ្លួន ឬ​បុគ្គល ដឹកជញ្ជូន​នូវ​ទំនិញ​ដែលជា​ផលប្រយោជន៍​របស់ខ្លួន ហើយ​បុគ្គល​ជា​អ្នកបើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន មិន​គោរព​ច្បាប់ បណ្ដាល​ឲ្យ​អ្នកដទៃ របួស អសមត្ថភាព​ប្រកបការងារ ឬ​បណ្ដាល​ឲ្យ​ស្លាប់ ក៏ត្រូវ​ទទួលទោស​ទណ្ឌ​ដែរ​។​



​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៦ បាន​ចែងថា នីតិបុគ្គល ត្រូវ​ប្រកាស​ទោស​ព្រហ្មទណ្ឌ​តាម​លក្ខ​ណ្ឌ​ដែល មានចែង​ក្នុង​មាត្រា​៤២ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ មាត្រា​៨៥ ស្តីពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល​។

​នីតិ​ប​គ្គល​ត្រូវ​ផ្ដន្ទាទោស​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​បន្ថែម​ទោស​មួយ​ឬ ច្រើន​ដូចតទៅ​៖
១. ការរំលាយ​តាម​បែបបទ​កំណត់ដោយ​មាត្រា​១៧០ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៩ ការរំលាយ និង​ការជម្រះបញ្ជី​នៃ​នីតិបុគ្គល​។
២. ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមដាន​របស់​តុលាការ តាម​បែបបទ​កំណត់ដោយ មាត្រា ១៧១ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៩ ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមដាន​របស់​តុលាការ​។
៣. ការហាមឃាត់​ធ្វើ​សកម្មភាព​ណាមួយ ឬ​ច្រើន​តាម​បែបបទ​កំណត់ដោយ មាត្រ​១៧២ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ ការហាមឃាត់​ចំពោះ​ធ្វើ​សកម្មភាព​។
៤. ការបិទ​គ្រឹះស្ថាន​ប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​បទល្មើស​តាមបែប​បទ​កំណត់ដោយ​មាត្រា​១៧៦ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៩ ការបិទ​គ្រឹះស្ថាន​។
៥. ការហាមឃាត់​ចំពោះ​ការធ្វើ​អាជីវកម្ម លើ​គ្រឹះស្ថាន​ដែល​បើកចំហ​ដល់​សាធារណជន ឬ​ដែល​ប្រើប្រាស់​ដល់​សាធារណជន តាម​បែបបទ​កំណត់ដោយ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៩ មាត្រ​១៧៧ ការហាមឃាត់​ចំពោះ​ការធ្វើ​អាជីវកម្ម​លើ​គ្រឹះស្ថាន​។
៦. ការបិទ​ផ្សាយ​សេចក្ដីសម្រេច​ផ្ដន្ទាទោស តាមបែប​កំណត់ដោយ ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ មាត្រា​១៨០ ការបិទ​សេចក្ដីសម្រេច​។
៧. ការផ្សាយ​សេចក្ដីសម្រេច​ផ្ដន្ទាទោស នៅក្នុង​សារព័ត៌មាន​សរសេរ ឬ​ផ្សាយ​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍ តាមបែប​កំណត់ដោយ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៩ មាត្រា​១៨១ ការផ្សាយ​សេចក្ដីសម្រេច​តាម​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍​ជាអាទិ៍​៕

Tag:
 ច្បាប់​ចរាចរណ៍​
 ​ នីតិបុគ្គល​
  ​ទោសទណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com