ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
គណៈអចិន្ត្រៃយ៍​សភា​ពិភាក្សា​ស្តីពី​ថវិកាជាតិ​ឆ្នាំ​២០១៨ ជាង​៦​ពាន់​លាន​ដុល្លារ
07, Nov 2017 , 7:59 am        
រូបភាព
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភា
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ថវិកាជាតិ ដែលមាន​ទំហំ​សរុប​ប្រមាណ ៦០៣៣ លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៨ ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​កម្ពុជា​។



​អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ អះអាង​ទៀតថា ពេល​ឆ្លងកាត់​ការពិភាក្សា​និង​ការអនុម័ត​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកាជាតិ នឹងត្រូវ​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា​លម្អិត​។ លោក បន្តថា បន្ទាប់ពី​គណៈកម្មការ​ជំនាញ សិក្សា​រួចហើយ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​កំណត់​កាលបរិច្ឆេទ​នៃ​ការបើក​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា ដើម្បី​អនុម័ត​ជា​ផ្លូវការ​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ រដ្ឋសភា បានអនុម័ត​លើ​កញ្ចប់​ថវិកាជាតិ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​។ ដូច្នេះ ថវិកាជាតិ ដែល​ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ​២0១៨ នឹង​កើន​ឡើងដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ ស្មើនឹង​ប្រមាណ ១៥ ភាគរយ​៕

អត្ថបទទាក់ទង





Tag:
 ថវិកាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com