កីឡាអន្តរជាតិ
អន្តរជាតិ
Moyes ក្នុង​ជំហាន​ទៅកាន់ West Ham ក្រោយ​ការចាកចេញ​របស់ Bilic
07, Nov 2017 , 2:24 pm        
រូបភាព
​លោក David Moyes នឹងត្រូវ​ឡើងកាន់តំណែង​ជា​អ្នកចាត់ការ​ថ្មី​របស់ West Ham បន្ទាប់ពី​ក្លិប​នេះ​បានសម្រេច​បញ្ចប់​តំណែង​លោក Slaven Bilic កាលពី​ថ្ងៃ​ចន្ទ​ទី​៦ ខែវិច្ឆិកា​។​



Slaven Bilic អ្នកចាត់ការ​សញ្ជាតិ​ក្រូ​អាស៊ី​ត្រូវបាន​ក្លិប​ញញួរ​ធំ​បញ្ឈប់​តំណែង​ក្រោយ​ចាញ់ Liverpool ៤-១ កាលពី​សប្តាហ៍​មុន និង​ដឹកនាំ​ក្រុម​មិនសូវ​បានល្អ​សោះ​តាំងពី​ដើមរដូវ​កាល​មក ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ Premier League​។​

​ក្រោយ​បញ្ចប់​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី វ័យ​៤៩​ឆ្នាំនេះ ម្ចាស់​ក្លិប West Ham លោក David Sullivan ជ្រើសរើស លោក David Moyes ឲ្យ​ឡើងកាន់តំណែង​នេះ​វិញ​។ អតីត​អ្នកចាត់ការ Everton និង Manchester United នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ២​ឆ្នាំកន្លះ គិត​ចាប់​ពីថ្ងៃ​អង្គារ​ទី​៧ ខែវិច្ឆិកា​នេះ​តទៅ​។

​ប្រសិនបើ​អ្នកចាត់ការ​សញ្ជាតិ​ស្កុ​តឡែ​ន វ័យ​៥៤​ឆ្នាំនេះ អាចជួយ​ស្រោចស្រង់​ក្រុម​ឲ្យ​បន្តជីវិត​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​សម្រាប់រ​ដូ​វ​កាល​ក្រោយ​បាន លោក​នឹង​ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ២​លាន​ផោន ប្រហែល​ជាង​២​លាន​៦​សែន​ដុល្លារ​អាមេរិក​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា Moyes បាន​ចាក​ចេញពី​ក្រុម Sunderland កាលពី​រដូវ​កាល​មុន​បន្ទាប់ពី​ក្រុម​រហស្សនាម​ឆ្មា​ខ្មៅ​បាន​ធ្លាក់​ចេញពី Premier League ក្រោយ​ប្រកួត​ចាញ់​២៦​ដង​ក្នុងចំណោម​៣២​ប្រកួត រកបាន​តែ​២៤​ពិន្ទុ​ប៉ុណ្ណោះ​៕


Tag:
 បាល់ទាត់​
  David Moyes
  West Ham
  Slaven Bilic
© រក្សាសិទ្ធិដោយ thmeythmey.com