ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ បើរំលាយស៊ី១ បើអត់រំលាយសង១០០
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិច្បាស់ជារំលាយតាមសាលដីកាតុលាការកំពូលនាថ្ងៃទី១៦ ខែវិច្ឆិកា។ សម្តេចបានអះអាងថា សម្តេចបានសិក្សាផ្លូវច្បាប់ច្បាស់ណាស់ ហើយខណៈភាគី CNRP មិនបានដាក់មេធាវី ធ្វើឲ្យការសម្រេចរបស់តុលាការកាន់តែលឿន។
«បើរំលាយស៊ី១ បើអត់រំលាយសង១០០»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងករណីមានការភ្នាល់លើការរំលាយបក្សសង្គ្រោះជាតិ។ សម្តេច ហ៊ុន សែន បានអះអាងយ៉ាងដូច្នេះនាជំនួបជាមួយកម្មករ-ការិនីពីរោងចក្រចំនួន២០នៅតំបន់ចំការដូង ជាយរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ៕
© រក្សាសិទ្ធិដោយ thmeythmey.com