ជាតិ
សេដ្ឋកិច្ច
ឆ្នាំនេះ កម្ពុជា​មិនបាន​លើក​ពាន អង្ករ​ល្អ​បំផុត​ទេ​!
09, Nov 2017 , 9:52 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គរ​កម្ពុជា​បានជា​ប់​ក្នុងចំណោម​ប្រទេស​បី​ចុងក្រោយ (Top៣) ខណៈ​អង្ករ​ម្លិះ​របស់​ប្រទេស​ថៃ​បាន​លើក​ពាន​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៧ ។ នេះ​បើតាម​លោក មូល សា​រិ​ទ្ធិ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។​



​ការប្រកួត​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក ធ្វើឡើង​នៅ​ម៉ា​កាវ ប្រទេស​ចិន ពីថ្ងៃ​ទី​៦​ដល់ ថ្ងៃទី​៨​ខែវិច្ឆិកា ដោយមាន​ប្រទេស​ចំនួន ៧​ចូលរួម​ប្រកួត និង​មាន​សំណាក​អង្ករ​ចំនួន ២១ ។
​បើតាម​លោក មូល សា​រិ​ទ្ធិ គុណភាព​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា នៅតែ​តាម​ប្រកៀក នឹង​អង្ករ​ថៃ ដូច​ឆ្នាំមុន​ដែរ នៅក្នុង​ការប្រកួត​ឆ្នាំនេះ​។ អង្ករ​ថៃ​បាន​លើក​ពាន​ពីរ​ឆ្នាំៗ​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។

​ទោះ​មិនបាន​ជាប់​អង្ករ​ល្អ​បំផុត​ឆ្នាំនេះ ប៉ុន្តែ​លោក មូល សា​រិ​ទ្ធិ អះអាងថា តាមរយៈ​ការប្រកួត​នេះ អង្ករ​កម្ពុជា​ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ជា​អង្ករ​លំដាប់​កំពូល​មួយ​។ អង្ករ​កម្ពុជា​ធ្លាប់​ជាប់​ជា​អង្ករ​ល្អ​បំផុត​បី​ឆ្នាំ​ជាប់​គ្នា គឺ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ ៕


Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com