កីឡាអន្តរជាតិ
អន្តរជាតិ
ក្រៅពី Google ក្លិប Dortmund ក៏​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ដែរ​
09, Nov 2017 , 12:26 pm        
រូបភាព
 
​ក្លិប​កីឡាបាល់ទាត់ Borussia Dortmund បាន​ចូលរួម​អបអរ​ខួប​លើក​ទី​៦៤​នៃ​ទិវា​បុណ្យ​ឯករាជ្យ​កម្ពុជា​ដែរ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​


​ក្រុម​នៃ​ក្របខណ្ឌ​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga នេះ បាន​សរសេរ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ខ្លួន​ថា អបអរសាទរ​ខួប​លើក​ទី ៦៤​នៃ​ទិវា​ឯករាជ្យ​ជាតិ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ Sticker ទង់ជាតិ​កម្ពុជា​ផង​។​
 
​ក្រៅពី Dortmund ក្រុមហ៊ុន Google ក៏បាន​ចូលរួម​អបអរ​ឯករាជ្យ​ដែល​កម្ពុជា​ទទួល​បានកា​លពី​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ នេះដែរ ដែល​បាន​យក​ទង់​ជាតិខ្មែរ​ដាក់ជំនួស​អក្សរ O ទី​ពីរ ព្រមទាំង​ភ្ជាប់​ផ្ទៃ​ពពក​នៅ​ពីក្រោយ​៕
 

Tag:
 បាល់ទាត់​
  Borussia Dortmund
  ឯករាជ្យ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com