ជាតិ
សេដ្ឋកិច្ច
ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ផុតកំណត់​ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា​
09, Nov 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រំលឹក​ដល់​អ្នក​មិនទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​សម្រាប់​ឆ្នាំ​២០១៧ ត្រូវបំពេញ​កាតព្វកិច្ច​ពន្ធ ឲ្យ​បាន​ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​មួយ​នេះ​។​



​សេចក្ដីជូនដំណឹង​ដដែល​នេះ​បញ្ជាក់ថា ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​តាម​ពេលវេលា​កំណត់ ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលទោស​ទណ្ឌ​តាមច្បាប់​ជា​ធរមាន​។​
​ការបង់ពន្ធ អាចធ្វើ​បាន​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ធនាគារ​កាណាឌីយ៉ា ក​.​អ ធនាគារ​វឌ្ឍនៈ ឬ​ធនាគារ​កម្ពុជា​សាធារណៈ ៕


© រក្សាសិទ្ធិដោយ thmeythmey.com