កីឡាអន្តរជាតិ
អន្តរជាតិ
Play-Off៖ ក្រូ​អាស៊ី​លត់​ក្រិ​ក ៤-១ សង្ឃឹម​បាន​កៅអី​ទៅ World Cup
10, Nov 2017 , 2:51 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី​សង្ឃឹម​ខ្ពស់​ដើម្បី​ឈានទៅ​ប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ បន្ទាប់ពី​យកឈ្នះ​ក្រិ​ក ៤​ទល់នឹង​១ នៃ​វគ្គ Play-off ជើង​ទី​១ នៅ​រាត្រី​ថ្ងៃទី​៩ ខែវិច្ឆិកា​។​



៤​គ្រាប់​របស់​ក្រូ​អាស៊ី​ធ្វើបាន​ដោយ Luka Modric, Nikola Kalinic, Ivan Perisic និង Andrej Kramaric ហើយ​១​គ្រាប់​របស់​ក្រិ​ក​ធ្វើបាន​ដោយ Sokratis Papastathopoulos​។​



​ជ័យជម្នះ ៤-១ នៃ​ការប្រកួត​ជម្រុះ​ជើង​ទី​១​នេះ ធ្វើ​ឲ្យ​ក្រូ​អាស៊ី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​ចំណេញ​រហូត​៣​គ្រាប់ ដែល​ធ្វើ​ឲ្យ​ក្រិ​ក​ត្រូវមាន​ភារកិច្ច​ធំ​បំផុត​សម្រាប់​ការប្រកួត​ជើង​ទី​២ ក្នុង​ទឹកដី​ខ្លួនឯង​វិញ នៅ​រាត្រី​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ​។ ដើម្បី​ដណ្តើម​កៅអី​ទៅ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​បាន ក្រិ​ក​ត្រូវយក​ឈ្នះ​ក្រូ​អាស៊ី​ចាប់ពី ៣-០ ឡើងទៅ​។​

​ចំណែក​មួយគូ​ទៀត​ក្នុង​វគ្គ Play-off ជើង​ទី​១​ដូចគ្នានេះដែរ ស្វី​ស បាន​យកឈ្នះ​ម្ចាស់ផ្ទះ អៀរ​ឡង់​ខាងជើង ១-០​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ស្វី​ស​ធ្វើបាន​ដោយ Ricardo Rodriguez ក្រោយ​ទទួល​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​យ៉ាង​ចម្រូងចម្រាស​នា​កី​ឡ​ដ្ខា​ន Windsor​។​

​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​នឹងធ្វើ​ឲ្យ​អៀរ​ឡង់​ខាងជើង​ប្រឈម​ការលំបាក​សម្រាប់​ការប្រកួត​ជើង​ទី​២​ក្នុង​ទឹកដី​ស្វី​ស ដើម្បី​បាន​កៅអី​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ជា​លើកដំបូង​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៨៦​មក​៕






Tag:
 បាល់ទាត់​
  FIFA World Cup
  ក្រូ​អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com