ជាតិ
សង្គមជាតិ
អ្នកស្ម័គ្រចិត្តជាង ២៦០នាក់ចូលរួមសង់លំនៅឋានដល់គ្រួសារក្រីក្រនៅបាត់ដំបង
× អ្នកស្ម័គ្រចិត្តអន្តរជាតិជាង ២៦០នាក់ នឹងចូលរួមជាមួយអង្គការ លំនៅឋានមនុស្សជាតិកម្ពុជា ដើម្បីសង់ផ្ទះដល់គ្រួសារក្រីក្រ នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា អ្នកស្ម័គ្រចិត្តទាំងអស់ នឹងធ្វើការរួមគ្នាជាមួយគ្រួសារដែលទទួលបានដីលំនៅឋានតាមរយៈកម្មវិធីដីសម្បទានសង្គមកិច្ច និងសារាចរ ០៣។ ពួកគេនឹងប្រើពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ដើម្បីសង់លំនៅឋាន ចំនួន ២៣ខ្នង នៅក្នុងឃុំអូរខ្ចាយ និងឃុំបែកចានថ្មី។
តាមអង្គការលំនៅឋានមនុស្សជាតិកម្ពុជា តាមរយៈកម្មវិធី Cambodia Big Build ផ្ទះ១៤ខ្នង ចុងក្រោយក្នុងគម្រោងដីសម្បទានសង្គមកិច្ច ៨២ ឡូតិ៍ និងផ្ទះ៩ខ្នងផ្សេងទៀត ក្នុងគម្រោង សាកល្បងយន្តការដោះស្រាយជម្លោះក្រោមសារាចរ ០៣ ក្នុងអនុក្រឹត ១៩ នឹងត្រូវសាងសង់បញ្ចប់។ ហើយសព្វថ្ងៃនេះ គ្រួសារទាំង២ខាងលើ កំបុងស្នាក់នៅក្នុងសំណង់ បណ្តោះអាសន្ន និងត្រូវបានទទួលសិទ្ធិកាន់កាប់ដីធ្លីមានសុវត្ថិភាព។
គួររម្លឹកថា កម្មវិធី Cambodia Big Build ឆ្នាំ២០១៧ បានផ្តល់ឱកាសដ៏ពិសេសសម្រាប់ក្រុមអ្នក ស្ម័គ្រចិត្តអន្តរជាតិមកកាន់ប្រទេសកម្ពុជា និងសាងសង់នូវលំនៅឋានសមរម្យសម្រាប់គ្រួសារ និងអ្នករស់នៅក្នុងទីតាំងមិនមានកម្មសិទ្ធិដីធ្លីជាច្រើនឆ្នាំមកហើយ ក្នុងភូមិ២ក្នុងសង្កាត់ព្រែក ព្រះស្ដេច ដែលស្ថិតក្នុងទីប្រជុំជននៃក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចាប់តាំងពីឆ្នាំ ២០០៣មក អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានជួយប្រជាជនប្រមាណ ២ម៉ឺនគ្រួសារ ក្នុងការកសាងភាពរឹងមាំ ស្ថេរភាព និងការពឹងផ្អែកលើខ្លួនឯងតាមរយៈការគាំទ្រលំនៅឋាន និងជម្រកមនុស្សជាតិសមរម្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com