ជាតិ
សេដ្ឋកិច្ច
លោក ជា សុផារ៉ា ស្នើឲ្យមានការវិនិយោគគម្រោងផ្ទះតម្លៃសមរម្យ ទោះសាងសង់តិចតួចក្ដី
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានជំរុញឲ្យមានការបោះទុនវិនិយោគគម្រោងលំនៅឋានតម្លៃសមរម្យជាច្រើនទៀត។ លោកបានថ្លែងថា ក្រសួងចាំគាំទ្រដល់បណ្ដាអ្នកចង់វិនិយោគ បើទោះបីជាគម្រោងរបស់អ្នកទាំងនោះត្រូវសាងសង់លំនៅឋានត្រឹមតែ ៥០ ក៏ដោយ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់លំនៅឋានតម្លៃសមរម្យ របស់ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា នៅថ្ងៃទី៨ខែវិច្ឆិកា លោក ជា សុផារ៉ា ថ្លែងថា រដ្ឋាភិបាលនឹងបន្តជំរុញ ការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យនៅទីតាំងផ្សេងៗបន្ថែមទៀត។ លោកថ្លែងដូច្នេះថា៖«យើងនឹងបន្តពង្រីកគម្រោងនេះ ទៅគ្រប់គោលដៅទាំងអស់ សំដៅធ្វើឲ្យទីក្រុងនេះ ញែកចេញទៅក្រៅ ដោយម្យ៉ាងដើម្បីកុំឲ្យស្ទះចរាចរណ៍»។
សូមស្ដាប់ប្រសាសន៍លោក ជា សុផារ៉ា ខាងក្រោមនេះ៖
ការស្នើរបស់លោក ជា សុផារ៉ា ដូចនេះ បន្ទាប់ពីកម្ពុជាមានគម្រោងផ្ទះតម្លៃសមរម្យ ចំនួន៣គម្រោងរួចហើយ ដោយ២កន្លែងនៅខេត្តកណ្ដាល និងមួយទីតាំងចុងក្រោយ នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ៕
Tag:
អចលនទ្រព្យ
ផ្ទះតម្លៃសមរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com