ជាតិ
សេដ្ឋកិច្ច
១០ខែដើមឆ្នាំរដ្ឋរកចំណូលពីការលក់បណ្ណចូលទស្សនាអង្គរជិត ៥០លានដុល្លារ
×
សៀមរាប៖ គិតត្រឹម១០ខែ ដើមឆ្នាំ២០១៧នេះ ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៤៩,០៩២,៥៦០ដុល្លារ។ ចំនួននេះសោត គឺកើនឡើង ២.៩៦ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ។
តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ត្រឹម១០ខែឆ្នាំ២០១៧នេះ ទេសចរបរទេស ដែលចូលទិញប័ណ្ណទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១,៧២៨,៧២០នាក់ ដែលកើន ៣.០៦ភាគរយ ធៀបនឹងឆ្នាំចាស់។ ចំណែកទឹកប្រាក់ដែលរកបានពីការលក់ប័ណ្ណ មានរហូតដល់ ៤៩,០៩២,៥៦០ដុល្លារ។
សម្រាប់ត្រឹមខែ តុលាកន្លងទៅ មានទេសចរទិញប័ណ្ណចូលរមណីយដ្ឋានអង្គរ ចំនួន ១៦៥,៥៤៨នាក់ កើន ៧.៩៨ភាគរយ គិតជាថវិកា ស្មើនឹង ៤,៦៨៤,៦២០ដុល្លារ កើនឡើង ៦.៩៣ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com