ជាតិ
សេដ្ឋកិច្ច
១០​ខែ​ដើមឆ្នាំ​រដ្ឋ​រក​ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​អង្គរ​ជិត ៥០​លាន​ដុល្លារ​
11, Nov 2017 , 8:59 pm        
រូបភាព
 
​សៀមរាប​៖ គិត​ត្រឹម​១០​ខែ ដើមឆ្នាំ​២០១៧​នេះ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៤៩,០៩២,៥៦០​ដុល្លារ​។ ចំនួន​នេះ​សោត គឺ​កើនឡើង ២.៩៦​ភាគរយ ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។​

 
​តាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ ត្រឹម​១០​ខែ​ឆ្នាំ​២០១៧​នេះ ទេសចរ​បរទេស ដែល​ចូល​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១,៧២៨,៧២០​នាក់ ដែល​កើន ៣.០៦​ភាគរយ ធៀប​នឹង​ឆ្នាំ​ចាស់​។ ចំណែក​ទឹកប្រាក់​ដែល​រកបាន​ពី​ការលក់​ប័ណ្ណ មាន​រហូតដល់ ៤៩,០៩២,៥៦០​ដុល្លារ​។​
 
​សម្រាប់​ត្រឹម​ខែ តុលា​កន្លងទៅ មាន​ទេសចរ​ទិញ​ប័ណ្ណ​ចូល​រមណីយដ្ឋាន​អង្គរ ចំនួន ១៦៥,៥៤៨​នាក់ កើន ៧.៩៨​ភាគរយ គិត​ជា​ថវិកា ស្មើនឹង ៤,៦៨៤,៦២០​ដុល្លារ កើនឡើង ៦.៩៣​ភាគរយ​៕

Tag:
 រមណីយដ្ឋាន​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com