ពីនេះ ពីនោះ
តើ «អាអេរ៉ូសូល» និង «អាអេរ៉ូសូលកាបូន» មានន័យដូចម្ដេច?
×
ភ្នំពេញ៖ ពាក្យ «អាអេរ៉ូសូល» និង «អាអេរ៉ូសូលកាបូន» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
«អាអេរ៉ូសូល» (Aerosol) ជាក្រុមចុណ្ណភាគរឹងឬរាវនៅក្នុងខ្យល់ មានទំហំពី0,០១ទៅ១០មីក្រូម៉ែត្រ ដែលអណ្តែតវិលវល់ក្នុងបរិយាកាសជាច្រើនម៉ោង។ អាអេរ៉ូសូល អាចកើតមានឡើងដោយធម្មជាតិឬដោយសារសកម្មភាពមនុស្ស។ អាអេរ៉ូសូលអាចមានឥទ្ធិពលមកលើអាកាសធាតុតាមទម្រង់ច្រើនយ៉ាងដូចជា តាមរយៈការពង្រាយ និងការស្រូបយករំភាយរស្មីដោយផ្ទាល់និង ដោយប្រយោល តាមរយៈការដើរតួជាស្នូលកំណកពពក ឬការផ្លាស់ប្តូរលក្ខណៈអុបទិក និងអាយុកាលរបស់ពពក។
ចំណែកឯ «អាអេរ៉ូសូលកាបូន» (Carbonaceous aerosol) ជាអាអេរ៉ូសូលដែលភាគច្រើនផ្សំឡើងដោយសារធាតុសរីរាង្គជាច្រើននិងកាបូនខ្មៅក្នុងទម្រង់ខុសៗគ្នា។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
Tag:
ពីនេះពីនោះ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com