ជាតិ
សេដ្ឋកិច្ច
៩​ខែ កម្ពុជា​ទទួល​ទេសចរ ៣,៩​លាន​នាក់​
12, Nov 2017 , 10:11 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទេសចរ​អន្តរជាតិ​បានមក​ទស្សនា​នៅ​កម្ពុជា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧ មាន​ចំនួន ៣,៩ លាន​នាក់ កើនឡើង ១១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ បើតាម លោក គង់ សុភា​រ័ក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ផែនការ​នៅ​ក្រសួងទេសចរណ៍​។​


 
​ក្នុងចំណោម​ទេស​ចរប​រទេស​ចូលមក​កម្ពុជា ភ្ញៀវ​ចិន​បាន​ឈរ​នៅ​លេខ​រៀង​ទី​១ ដោយមាន​ចំនួន ៨៤១,០០០​នាក់ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំនេះ ដែល​កើនឡើង ៤៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម លោក គង់ សុភា​រ័ក្ស ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​។  ការកើនឡើង​នូវ​ចំនួន​ទេសចរ​ចិន​នេះ ស្របគ្នា​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ដែលថា​នឹង​ទាក់ទាញ​ទេសចរ​ចិន ២​លាន​នាក់ ចូលមក​កម្ពុជា​នៅ​ឆ្នាំ​២០២០ ៕
 
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com