ជាតិ
សង្គមជាតិ
កម្ពុជា គ្រោង​ចំណាយ​ជាង​៨​លាន​ដុល្លារ ធ្វើ​ជំរឿន​ប្រជាជន​នៅ​ឆ្នាំ​២០១៩
12, Nov 2017 , 6:59 pm        
រូបភាព
ដោយ:
 
​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា គ្រោង​ចំណាយ​ជាង ៨​លាន​ដុល្លារ ធ្វើ​ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩ ដែលជា​កញ្ចប់​ថវិការ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។ នេះ​បើតាម​លោក ឆាយ ថន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ជំរឿន ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩ កាលពីពេល​កន្លងទៅ និង​ត្រូវ​ចុះផ្សាយ​ក្នុង​គេហទំព័រ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​កម្ពុជា​។ 


​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ជំរឿន បាន​ឲ្យ​ដឹង​តាម​ប្រភព​ដដែល​ថា ទឹកប្រាក់​ខាងលើ គឺ​ចំណាយ​លើ​ដំណាក់កាល​រៀបចំ និង​ចាប់​ផ្តើមធ្វើ​ជំរឿន ការ​គូស​ផែនទី​មណ្ឌល​ជំរឿន ការវិភាគ និង​ការផ្សព្វផ្សាយ​លទ្ធផល​ជំរឿន​ជាដើម​។ មន្ត្រី​ដែល​ចុះ​ធ្វើ​កិច្ចការងារ​ជំរឿន​នេះ មាន​ចំនួន​៤៦,៧០០​នាក់​។ នេះ​បើតាម​មន្ត្រី​ដដែល ដែល​បន្តថា ការធ្វើ​ជំ​ន​រឿន​មាន​រយៈពេល​១៣​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ។ 
 
​សូម​បញ្ជក់​ថា ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ធ្វើឡើង​៣​ដង​មកហើយ គឺ​នៅ​ឆ្នាំ​១៩៦២ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ហើយ​ការងារ​ទាំង​៣​លើក​នេះ មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ​UNFPA អង្គការ​JICA រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​អាល្លឺម៉ង់​៕
 
 
 
 
 

Tag:
 ស ខេង​
  ​ឆាយ ថន​
 ​ ហង់ លី​ណា​
 ​ ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com