ជាតិ
សង្គមជាតិ
កម្ពុជា គ្រោងចំណាយជាង៨លានដុល្លារ ធ្វើជំរឿនប្រជាជននៅឆ្នាំ២០១៩
×
គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជា គ្រោងចំណាយជាង ៨លានដុល្លារ ធ្វើជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩ ដែលជាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ឆាយ ថន អនុប្រធានគណៈកម្មាធិការជាតិជំរឿន ដែលថ្លែងក្នុងកិច្ចប្រជុំស្តីពីជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩ កាលពីពេលកន្លងទៅ និងត្រូវចុះផ្សាយក្នុងគេហទំព័រទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា។
អនុប្រធានគណៈកម្មាធិការជាតិជំរឿន បានឲ្យដឹងតាមប្រភពដដែលថា ទឹកប្រាក់ខាងលើ គឺចំណាយលើដំណាក់កាលរៀបចំ និងចាប់ផ្តើមធ្វើជំរឿន ការគូសផែនទីមណ្ឌលជំរឿន ការវិភាគ និងការផ្សព្វផ្សាយលទ្ធផលជំរឿនជាដើម។ មន្ត្រីដែលចុះធ្វើកិច្ចការងារជំរឿននេះ មានចំនួន៤៦,៧០០នាក់។ នេះបើតាមមន្ត្រីដដែល ដែលបន្តថា ការធ្វើជំនរឿនមានរយៈពេល១៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ។
សូមបញ្ជក់ថា ការងារជំរឿនប្រជាជនកម្ពុជា ធ្វើឡើង៣ដងមកហើយ គឺនៅឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ហើយការងារទាំង៣លើកនេះ មានការជួយជ្រោមជ្រែងពីអង្គការដៃគូ ដូចជាអង្គការUNFPA អង្គការJICA រាជរដ្ឋាភិបាលជប៉ុន និងប្រទេសអាល្លឺម៉ង់៕
Tag:
ស ខេង
ឆាយ ថន
ហង់ លីណា
ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com