ពីនេះ ពីនោះ
អ្វី​ទៅជា​«​ការទូទាត់​សេវាកម្ម​បរិស្ថាន​» និង «​ការទូទាត់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​»?
12, Nov 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ពាក្យ «​ការទូទាត់​សេវាកម្ម​បរិស្ថាន​» និង «​ការទូទាត់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


 
​ពាក្យ «​ការទូទាត់​សេវាកម្ម​បរិស្ថាន​» (Payment for Environmental services PES) ជា​ឧបករណ៍​សេដ្ឋកិច្ច​មួយ ដែល​រៀបចំឡើង សំដៅ​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ដី​កសិកម្ម និង​អ្នកពាក់ព័ន្ធ​នឹង  ការងារ​គ្រប់គ្រង​តំបន់ឆ្នេរ ឬ​សមុទ្រ ហើយ​ការលើកទឹកចិត្ត​នេះ នឹងធ្វើ​ឱ្យ​ការផ្តល់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី កាន់តែ​ប្រសើរឡើង និង​មានដំណើរ​ការ​ជា​បន្តបន្ទាប់ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ត្រឡប់​ទៅដល់​សង្គម​ទាំងមូល​។​
 
​ចំណែកឯ​ពាក្យ «​ការទូទាត់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​» (Payment for Ecosystem services PES) ជាការ​ថែទាំ​លំហូរ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ជាក់លាក់​មួយ ដូចជា​ទឹកស្អាត ជម្រក​ជីវចម្រុះ ឬ​សមត្ថភាព​ស្រូបយក​កាបូន ជាការ​ដោះដូរ​ទៅនឹង​អ្វីមួយ​ក្នុងតម្លៃ​សេដ្ឋកិច្ច​។ 
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 

Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com