ជាតិ
ជប៉ុន​គ្រោង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប​
12, Nov 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា គ្រោង​នឹង​បើក​ស្ថាន​កុងស៊ុល​របស់ខ្លួន ប្រចាំខេត្ត​សៀមរាប នា​ដើមឆ្នាំ​២០១៨​ខាងមុខនេះ​។ ស្ថាន​កុងស៊ុល​នេះ សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​បន្ថែម​នូវ​ភាពជា​ដៃគូ រវាង​កម្ពុជា និង​ជប៉ុន​។​

 
​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ដែល​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​លើក​ទី​១​របស់​ជប៉ុន​នៅ​កម្ពុជា នា​ថ្ងៃទី​១១ ខែវិច្ឆិកា ជប៉ុន​គ្រោង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប នៅ​ខែមករា ឆ្នាំ​២០១៨​។ ការបើក​ស្ថាន​កុងស៊ុល​នេះ គឺ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ជប៉ុន​។​
 
​ការបើក​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​លើក​ទី​១​នៅ​កម្ពុជា ក្នុងនោះ​ក៏មាន​អម​នូវ​ការ​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការហោះហើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA មកកាន់​កម្ពុជា​ផងដែរ​។ លោក ថោង ខុន បាន​ថ្លែងថា ជប៉ុន​ជា​ដៃគូ​វិនិយោគ​ពាណិជ្ជកម្ម​ទេសចរណ៍ និង​ជា​ម្ចាស់ជំនួយ​ដ៏​ធំ​សម្រាប់​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា នៅ​ឆ្នាំ​២០១៦​កន្លងទៅ វិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា​បាន​កើនឡើង​មាន​ចំនួន​ជាង ៨០០​លាន​ដុល្លារ​៕

Tag:
 ស្ថាន​កុងស៊ុល​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com