ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​សើច​អាច​បំបាត់​ការឈឺចាប់​បានទេ​?
14, Nov 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា អ្នក​ដែល​សើច​ច្រើន​គឺជា​វិធី​ដែល​ទទួលបាន​ថ្នាំ​ដ៏​ល្អ​បំផុត​។​



​ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​ត្រូវបាន​គេ​ធ្វើ​ឲ្យ​សើច តាមរយៈ​ការមើល​វីដេអូ​កំប្លែង​នោះ គឺមាន​ឱកាស​ទន់​កាន់តែខ្លាំង​នឹង​ភាពឈឺចាប់​រហូតដល់​បី​ដង​ឯណោះ​។ សម្រាប់​អ្នក​ដែល​មើល​វីដេអូ​មិន​កំប្លែង​បែរជា​មានការ​ឈឺចាប់​កាន់តែខ្លាំង​ទៅវិញ​។ ប៉ុន្តែ​ការ​សើច​តែ​ឯ​គឺ​មិនមាន​ឥទ្ធិពល​អ្វី​ទៅលើ​ការ​ធន់​នឹង​ភាពឈឺចាប់​ដូច​អ្នក​ដែល​សើច​ជា​ក្រុម​ឡើយ​។​

​ដោយសារតែ​វា​គ្រាន់តែ​ជាការ​សិក្សា​ដ៏​តូច​មួយ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិនអាច​ទាញ​សេចក្តីសន្និដ្ឋាន​ជាស​កល​បាន​ថា ការ​សើច​ពិតជា​វិធី​ដ៏​ល្អ​ក្នុងការ​បំបាត់​ការឈឺចាប់​នោះទេ​។ ដូច្នេះ​ទាល់តែ​មានការ​សិក្សា​កាន់​តែ​ច្រើន និង​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com