ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សក់ស្កូវភាគច្រើនបង្កឡើងដោយស្ត្រេស
× យោងទៅតាមសេចក្តីរាយការណ៍របស់ The Sun បានឲ្យដឹងថា នៅពេលមនុស្សយើងមានភាពតានតឹងក្នុអារម្មណ៍ច្រើន វាពិតជាងាយធ្វើឲ្យសក់ប្រែជាស្កូវណាស់ នេះដោយសារតែមានការខូចខាតទៅលើ DNA របស់មនុស្ស។ ការខូចខាត DNA នេះអាចធ្វើឲ្យស្ត្រេសនាំទៅកើតជាមហារីកទៀតផង។
ដំណឹងនេះបានមកពីការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍មួយដែលធ្វើទៅលើសត្វកណ្តុរដែលបានចាក់បញ្ចូលសារធាតុគីមីម្យ៉ាងមានលក្ខណៈស្រដៀងគ្នានឹង Adrenaline រយៈពេលបួនសប្តាហ៍ ហើយក៏បានរកឃើញថា រឿងនេះធ្វើឲ្យ DNA របស់កណ្តុរខូច និងបន្ថយចំនួនប្រូតេអ៊ីនម្យ៉ាងឈ្មោះថា p53។ ប្រូតេអ៊ីននេះត្រូវបានគេគិតថាមាននាទីជួយការពារ DNA ពីការខូចខាត និងបង្ការកុំឲ្យកើតជាដុំសាច់មហារីក។ ប៉ុន្តែការសិក្សានេះមិនបានពិនិត្យមើលថា ស្ត្រេសធ្វើឲ្យស្កូវសក់ទេ។
ដោយសារតែការស្រាវជ្រាវនេះធ្វើទៅលើសត្វកណ្តុរ និងកោសិកា ដូច្នេះវាមិនទាន់ច្បាស់ថា លទ្ធផលមានជាប់ទាក់ទងនឹងមនុស្សដែលស្ត្រេសរ៉ាំរ៉ៃនោះទេ។ រឿងនេះក៏នៅមិនទាន់ច្បាស់ថា ការដែលមានចំនួន Adrenaline កើនឡើងជាប់រហូតក្នុងសត្វកណ្តុរ ដំណាងឲ្យរាងកាយមនុស្សដែលស្ត្រេសរ៉ាំរ៉ៃគឺបញ្ចេញ Adrenaline ជាប់រហូតដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះគួរតែមានការស្រាវជ្រាវបន្ថែមទៀតទៅលើនាទីរបស់ស្ត្រេសក្នុងការបង្កឲ្យមនុស្សមានជំងឺ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com