ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សក់ស្កូវ​ភាគច្រើន​បង្កឡើង​ដោយ​ស្ត្រេ​ស​
27, Jun 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ The Sun បាន​ឲ្យ​ដឹងថា នៅពេល​មនុស្ស​យើង​មាន​ភាព​តានតឹង​ក្នុ​អារម្មណ៍​ច្រើន វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​សក់​ប្រែជា​ស្កូវ​ណាស់ នេះ​ដោយសារតែ​មានការ​ខូចខាត​ទៅលើ DNA របស់​មនុស្ស​។ ការខូចខាត DNA នេះ​អាចធ្វើ​ឲ្យ​ស្ត្រេ​ស​នាំទៅ​កើតជា​មហារីក​ទៀតផង​។​



​ដំណឹង​នេះ​បានមកពី​ការស្រាវជ្រាវ​ក្នុង​មន្ទីរពិសោធន៍​មួយ​ដែល​ធ្វើ​ទៅលើ​សត្វ​កណ្តុរ​ដែល​បាន​ចាក់​បញ្ចូល​សារធាតុ​គីមី​ម្យ៉ាង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង Adrenaline រយៈពេល​បួន​សប្តាហ៍ ហើយ​ក៏បាន​រកឃើញថា រឿងនេះ​ធ្វើ​ឲ្យ DNA របស់​កណ្តុរ​ខូច និង​បន្ថយ​ចំនួន​ប្រូតេអ៊ីន​ម្យ៉ាង​ឈ្មោះថា p53​។ ប្រូតេអ៊ីន​នេះ​ត្រូវបាន​គេ​គិតថា​មាន​នាទី​ជួយ​ការពារ DNA ពី​ការខូចខាត និង​បង្ការ​កុំ​ឲ្យ​កើតជា​ដុំ​សាច់​មហារីក​។ ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​ពិនិត្យ​មើលថា ស្ត្រេ​ស​ធ្វើ​ឲ្យ​ស្កូវ​សក់​ទេ​។​

​ដោយសារតែ​ការស្រាវជ្រាវ​នេះ​ធ្វើ​ទៅលើ​សត្វ​កណ្តុរ និង​កោសិកា ដូច្នេះ​វា​មិនទាន់​ច្បាស់​ថា លទ្ធផល​មាន​ជាប់ទាក់ទង​នឹង​មនុស្ស​ដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​នោះទេ​។ រឿងនេះ​ក៏​នៅ​មិនទាន់​ច្បាស់​ថា ការ​ដែលមាន​ចំនួន Adrenaline កើនឡើង​ជាប់​រហូត​ក្នុង​សត្វ​កណ្តុរ ដំណាង​ឲ្យ​រាងកាយ​មនុស្ស​ដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​គឺ​បញ្ចេញ Adrenaline ជាប់​រហូត​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​គួរតែមាន​ការស្រាវជ្រាវ​បន្ថែមទៀត​ទៅលើ​នាទី​របស់​ស្ត្រេ​ស​ក្នុង​ការបង្ក​ឲ្យ​មនុ​ស្សមាន​ជំងឺ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com