តើ​ពាក្យ Café មានន័យ​ខុសគ្នា​ដូ​ម្តេច​នៅក្នុង​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​?
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ Café មានន័យ​ខុសគ្នា​ដូ​ម្តេច​នៅក្នុង​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​?
13, Nov 2017 , 2:31 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ភាសា​ខ្មែរ កាលណា​គេ​និយាយ​ពី​ពាក្យ កាហ្វេ (café) គេ​សំដៅ​ភាគច្រើន​ជា ជា​ភេសជ្ជ​សម្រាប់​ពិសា​។ ឧទាហរណ៍ ទឹក​កាហ្វេ សម្រាប់​ពិសា​។ ពាក្យ កាហ្វេ មិន​សំដៅ​ទីកន្លែង​លក់​កាហ្វេ​ទេ​នៅក្នុង​ភាសា​ខ្មែរ​។



​នៅក្នុង​ភាសា​អង់គ្លេស គេ​អាច​សរសេរ​បាន​ពីរ​យ៉ាង Café ឬ Cafe ដែល​មានន័យ​ជារួម​ថា ជាទី​កន្លែង​ដែល​គេ​លក់​ទឹក កាហ្វេ ពោល គឺ​មិនមែន​ទឹក កាហ្វេ ទេ​។ នៅក្នុង​ភាសា​អង់គ្លេស​ដដែល ប្រសិនបើ​គេច​ង់​និយាយ​ពី​ទឹក កាហ្វេ គេ​និយាយថា Coffee​។

​នៅក្នុង​ភាសា​បារាំង ពាក្យ Le Café មានន័យ​បីយ៉ាង​។ ទីមួយ គ្រាប់ កាហ្វេ​។ ទី​២ ទឹក កាហ្វេ និង​ទី​៣ គឺជា​ទីកន្លែង​លក់​ទឹក កាហ្វេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 58616 [1] => 61 [2] => តើ​ពាក្យ Café មានន័យ​ខុសគ្នា​ដូ​ម្តេច​នៅក្នុង​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​? [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )